**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៣០ ជាង៣ពាន់នាក់នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវទី១នៃកម្ពុជា បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកា-សមាជិកថ្មីលើកទី៣០ ចំនួន៣៤២៧នាក់ ខណៈអ្នកចូលរួមសរុបមានចំនួន៣៨៧៩ ស្ថិតនៅមជ្ឈមណ្ឌលដឹព្រេមៀ សែន សុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវទី១នៃកម្ពុជា បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងភរិយាថ្នាក់ដឹកនាំ ស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម មានការសម្ដែងរបាំថ្វាយព្រះពរ ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា ដោយសមាជិកាសកម្មសាខាអង្គការមូលនិធិកុមារកម្ពុជា (CCF) និងមានការចាក់វីដេអូថ្វាយព្រះពរចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ពីសំណាក់សមាជិកាសកម្មពីគ្រប់សាខាផងដែរ។ បន្ថែមលើនេះ អង្គពិធីក៏នៅមានពិធីបង្ហាញវីដេអូខ្លី ស្តីពីសកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា និងមានការធ្វើបទបង្ហាញអំពីរបៀបចងកន្សែង, របៀបស្វាគមន៍ និងអរគុណ ដោយសមាជិកាសកម្មសាខាអង្គការមូលនិធិកុមារកម្ពុជា(CCF)។

បន្ទាប់ពីបានទស្សនាការសម្ដែងរបាំ និងសណ្តាប់របាយការណ៍រួច លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា ការចូលជាសមាជិកា-សមាជិកនៃ សមាគម កាយ ឫទ្ធិនារីកម្ពុជា គឺជាការចូលរួមផ្តុំកម្លាំង ស្ម័គ្រចិត្តរួមមួយ ដែលបានផ្ដល់ ឱ្យ សមាជិកា នូវ ចំណេះ ដឹង បទ ពិសោធជីវិត ការងារ និងលទ្ធភាពធ្វើការរួមគ្នាដើម្បីជាប្រយោជន៍សម្រាប់សង្គម។ លើសពីនេះ កុមារី និងយុវតី ក៏ដូចជាសមាជិការបស់សមាគម នឹងទទួលបានការបណ្ដុះបណ្ដាលលើផ្នែកប្រជ្ញាស្មារតី ភាពអំណត់ តស៊ូព្យាយាម ចេះជួយយកអាសាអ្នកដទៃ ចេះធ្វើ ការងារ ជា ក្រុម និងការបណ្តុះសមត្ថភាពភាពឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត ដើម្បីក្លាយជាធនធានជួយអភិវឌ្ឍប្រទេសជាតិ។

បន្ថែមលើនេះ លោកជំទាវបណ្ឌិតអគ្គស្នងការ បញ្ជាក់ថា លោកជំទាវមានក្ដីសុបិនដ៏ធំមួយ គឺការពង្រីកសាខាសមាគមកាយឫទ្ធិនារីកម្ពុជា ឱ្យបាននៅទូទាំងរាជធានី-ខេត្តទាំង២៥របស់ប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្ន សមាគមកាយឫទ្ធិនារីកម្ពុជា មានសាខារបស់ខ្លួនចំនួន៤ខេត្តរួចមកហើយគឺ៖ ខេត្តសៀមរាប ពោធិ៍សាត់ បាត់ដំបង និងកំពត ហើយនៅថ្ងៃនេះដែរ សមាគមកាយឫទ្ធិនារីកម្ពុជា បានពង្រីកសាខាបន្ថែមចំនួន៣គឺ៖ ខេត្តកណ្តាល មណ្ឌលគិរី និងរាជធានីភ្នំពេញ ដែលមាន សមាជិកា-សមាជិកថ្មី ចូលរួមចំនួន៣៤២៧នាក់។

លោកជំទាវទី១នៃកម្ពុជា បានគូសបញ្ជាក់បន្ថែមថា លោកជំទាវមានមោទនភាពយ៉ាងក្រៃលែង ដែលបានមើលឃើញភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់សមាគមកាយឫទ្ធិនារីកម្ពុជា នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ លោកជំទាវ ក៏មានមោទនភាពចំពោះស្នងការទាំង១៥រូបរបស់សមាគមកាយឫទ្ធិនារីកម្ពុជាផងដែរ ដែលបានប្រឹងប្រែងធ្វើកិច្ចការងាររួមគ្នារហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ បើទោះបីជាស្នងការទាំងអស់មានចំណេះជំនាញផ្សេងៗគ្នា ប៉ុន្តែពួកគាត់នៅតែអាចធ្វើការជាមួយគ្នា និងសហការគ្នាបានយ៉ាងល្អប្រសើរ។

ស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា
បន្ទាប់មកមានការបំពាក់កន្សែងចូលជាសមាជិកា-សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា និងបទបង្ហាញពីរបៀបនៃការស្វាគមន៍របស់សមាជិកថ្មី និងការអរគុណនៃសមាជិកចាស់។

លោកជំទាវ ង៉ោ ងួនធារី ស្នងការទំនាក់ទំនងសាធារណៈ បានអញ្ជើញឡើងអានសេចក្ដីសម្រេច ស្តីពីការតែងតាំង ក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ សាខាខេត្តកណ្តាល និងសាខាខេត្តមណ្ឌលគិរី ដែលមាន លោកជំទាវ ជា ស៊ីណា ជាប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ, លោកជំទាវ ប៉ាន់ ត្រាប្រណី ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកណ្តាល, និងលោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី។

ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងមានគោលដៅច្បាស់លាស់របស់លោកជំទាវបណ្ឌិតអគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា សម្រេចបាននូវវឌ្ឍនភាពការងារ និងសមិទ្ធផលគួរជាទីមោទនៈបំផុត កេរ្តិ៍ឈ្មោះ សមាគមកាយឫទ្ធិនារីកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានរីកត្រដែតឡើងលើឆាកអន្តរជាតិ ដោយសម្រេចបាននូវការងារធំៗជាច្រើននាពេលកន្លងមក។

ក្រោយពីទទួលបានការតែងតាំងរួច ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាទាំងបី បានធ្វើការប្តេជ្ញាចិត្តនៅចំពោះមុខ លោកជំទាវបណ្ឌិតអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថានឹងចូលរួមបេសកកម្មបម្រើការងាររបស់សមាគមកាយឫទ្ធិនារីកម្ពុជា ឱ្យអស់ពីចិត្តពីថ្លើម ដើម្បីលើកកម្ពស់គុណវឌ្ឍយុវតី កុមារី និងសមាជិកាសមាគម ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕   

អត្ថបទដែលជាប់ទាក់ទង