ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី១ ដើម្បីពិភាក្សាលើរបៀបវារ:សំខាន់ៗ មួយចំនួន
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែមិថុនានេះ បានដឹកនាំគណៈអភិបាលខេត្ត ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ស្ថិតនៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំនេះដែរផ្តោតទៅលើរបៀបវារ:សំខាន់ៗ មួយចំនួនដូចខាងក្រោម៖
– ការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួង មហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្តកណ្តាល។
– ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។
– សេចក្តីរាយការណ៍អំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត អាណត្តិទី៣ និងការងារសេសសល់ និង ទិសដៅការងាររយៈពេល ០៣ខែបន្ត សម្រេចដោយក្រុមប្រឹក្សាខេត្តផុតអាណត្តិ។
– បញ្ហាផ្សេងៗ៕