**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ស្នងការដ្ឋាននគរបាលខេត្តតាកែវ បើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលក្រុង ស្រុក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង១១ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង១០០ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ១៨២នាក់ ស្រី ១នាក់។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បានឡើងអានរបាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលប្រតិបត្តិការ និងផែនការណ៍អនុវត្តបន្ត។ ទន្ទឹមគ្នានោះលោកឧត្តមសេនីយ៍ទោ ស្នងការ ធ្វើការណែនាំដល់អស់លោក លោកស្រី ដែលបានចូលរួមសូមត្រង់ត្រាប់ស្ដាប់ និងកត់ត្រានូវអនុសាសន៍ និងបទពិសោធន៍ដ៏មានតម្លៃរបស់ឯកឧត្តមគណៈអធិបតី ដើម្បីជាត្រីវិស័យសម្រាប់យកទៅអនុវត្តបន្តតាមតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនឲ្យទទួលបានលទ្ធផលល្អសម្រេចបានជោគជ័យថ្មីបន្ថែមទៀត។

មានប្រសាសន៍ណែនាំផ្តាំផ្ញើពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ដែលតែងមានកិច្ចសហការល្អជាមួយក្រុមការងារកន្លងមក ក្នុងការចុះមកធ្វើសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាតាមបណ្តាអធិការដ្ឋាននគរបាល ស្រុក ក្រុងទាំង១០ វរសេនាតូចនគរបាលការពារព្រំដែនគោក និងបានធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយទាំងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពយ៉ាងល្អប្រសើរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ទាក់ទងនិងការងារភូមិឃុំ សង្កាត់ មានសុវត្ថិភាព ស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជា អធិការដ្ឋាននគរបាលគ្រប់ក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលមានតួនាទីយ៉ាងសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់អំពីភូមិឃុំ សង្កាត់មានសុវត្ថិភាព ដូច្នេះសូមឲ្យអស់លោកជា អធិការ និងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ ទាំងអស់ដែលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត យើងនេះត្រូវតែយកចិត្តទុកដាក់អនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធិភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សារ៉េត ក៏បានធ្វើការណែនាំបន្ថែមដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងលើបទវិន័យកងកម្លាំងនគរបាលជាតិថ្មីលេខៈ ៨៧៣ ប្រ.ក និងការចុះបញ្ជីវត្តមាន ត្រូវចេះរក្សាទុកនូវរាល់ឯកសារ ដែលពាក់ព័ន្ធសម្រាប់សវនកម្មឆ្នាំបន្ទាប់ រាល់មន្ត្រីនគរបាលដែលឈឺ ត្រូវមានសំបុត្រពេទ្យត្រឹមត្រូវ ឬមន្ត្រីនគរបាលដែលមានបេសកកម្ម ត្រូវមានឯកសារជាក់លាក់ និងត្រូវលើកទឹកចិត្ត និងតម្លើងឋានន្តរសក្ដិ មុខងារ ឫ ស្នើរប័ណ្ណសរសើរ លិខិតសរសើរដល់មន្ត្រីទាំងឡាយណា ដែលមានស្នាដៃ ឬការងារល្អ ក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ និងកិច្ចប្រតិបត្តិការ ឫរាល់ការចាយវាយ ឬការចំណាយទៅលើអ្វីមួយ ត្រូវតែមានឯកសារ និងវិក័យបត្រគ្រប់គ្រាន់ព្រមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឲ្យបានល្អផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង