**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ

រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះត្រួតពិនិត្យនិងប្រគល់-ទទួល ការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំង ដោយផ្ទៀងផ្ទាត់នូវបរិមាណលក្ខណៈបច្ចេកទេស និងគុណភាព

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល បានបើកអង្គប្រជុំក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធានទី២ នៃក្រុមការងារបានដឹកនាំសមាជិកចុះត្រួតពិនិត្យនិងប្រគល់-ទទួល ការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំង ដោយមានការចូលរួមពី លោក លោកស្រី ដែលតំណាងឲ្យអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល ដូចជាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលទទួលការផ្គត់ផ្គង់ដោយអង្គការ Global Drug Facility និង UNICEF ក្រោមការចំណាយថវិកាជាតិ ។

ជាលទ្ធផលសមាជិកទាំងអស់បានធ្វើការពិនិត្យ វ៉ាក់សាំង (UNICEF) និងឱសថរបេងមនុស្សពេញវ័យ (Global Drug Facility) ដោយផ្ទៀងផ្ទាត់នូវបរិមាណលក្ខណៈបច្ចេកទេស គុណភាពនិងប្រភព ត្រឹមត្រូវតាមកិច្ចសន្យា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តែផ្តាំដល់មន្រ្តីដែលទទួលបន្ទុកការងារនេះ ឱ្យយកចិត្តទុកដាក់បន្ថែមទៅលើការតាមដាន ស្តុកឱសថ ប្រតិករ និងវ៉ាក់ស៊ាំង ព្រមទាំងគ្រប់គ្រងគុណភាពទៅលើការពិនិត្យ និងធ្វើតេស្តឱសថ ប្រតិករ នៅមន្ទីរពិសោធន៍ មុននឹងបែងចែកទៅដល់អ្នកប្រើប្រាស់។ លើសពីនេះ ឯកឧត្តមសាស្រា្តចារ្យ បានផ្តល់ឱកាសជូនប្អូនៗនិស្សិតចុះកម្មសិក្សា ដើម្បីចូលរួមត្រួតពិនិត្យគុណភាព និងចែករំលែកបទពិសោធន៍ចំណេះដឹងទៅលើយន្តការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Management Chain) ឱសថ និងវ៉ាក់សាំង នេះ ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកក្នុងការត្រួតពិនិត្យ និងប្រគល់-ទទួល ឱសថ និងវ៉ាក់សាំង សម្រាប់ផ្គត់ផ្គង់ជូនមូលដ្ឋានសុខាភិបាល ដើម្បីចូលរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយ និងពង្រឹងគុណភាពក្នុងវិស័យសុខាភិបាលប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង