**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

បទវិភាគ៖ការកែលម្អទំនាក់ទំនងរវាងចិននិងអូស្ត្រាលីវាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាតម្រូវការនៃការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ

ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែមិថុនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលី ។ ភាគីទាំងពីរបានចេញផ្សាយ《សេចក្តីថ្លែងការណ៍ស្តីពីសមិទ្ធផលរួមនៃកិច្ចជំនួបពិភាក្សាប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីចិននិងអូស្ត្រាលី》ដែលបានឈានដល់កិច្ចសហប្រតិបតិ្តការមួយចំនួនក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម ។ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបានអះអាងថា ដំណើរទស្សនកិច្ចលើកនេះគឺជា”ជំហានដ៏សំខាន់ណាស់មួយ”សម្រាប់លំនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ១០ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសអូស្ត្រាលីនិងជាការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអូស្ត្រាលី ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីមានបម្រែបម្រួលយ៉ាងខ្លាំង ។ មូលហេតុសំខាន់ គឺ ដោយសារក្នុងអំឡុងពេលរដ្ឋាភិបាលពីរអាណតិ្តមុនកាន់អំណាច អូស្ត្រាលីបានធ្វើតាមសហរដ្ឋអាមេរិកដែលបានលាបពណ៌ប្រទេសចិនលើបញ្ហាដូចជា ការកសាងបណ្តាញសេវា 5G ភូមិភាគស៊ីនជាំងនិងសមុទ្រចិនខាងត្បូងជាដើមដែលបណ្តាលឱ្យទំនាក់ទំនងទ្វេភាគីធ្លាក់ក្នុងភាពជាប់គាំង ។ បន្ទាប់ពីរដ្ឋាភិបាលគណបក្សការងារអូស្ត្រាលីកាន់អំណាចកាលពីខែឧសភា ឆ្នាំ ២០២២ បានកែតម្រូវគោលនយោបាយចំពោះប្រទេសចិនជាថ្មីឡើងវិញ ហើយទំនាក់ទំនងរវាងចិននិងអូស្ត្រាលីបានចាប់ផ្តើមប្រែមកជាល្អវិញ ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងខែវិច្ឆិកា ឆ្នាំ ២០២៣ លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Anthony Albanese នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីនិងទីក្រុងប៉េកាំងដោយឡែកពីគ្នាដោយបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ស្តីពីការលំនឹងនិងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ក្នុងបរិបទបែបនេះ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិននៅប្រទេសអូស្ត្រាលីលើកនេះបានបន្តនិន្នាការល្អប្រសើរប្រកបដោយស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី ។
តើទំនាក់ទំនងរវាងចិននិងអូស្ត្រាលីអាចរក្សានិងអភិវឌ្ឍឱ្យបានល្អនូវនិន្នាការវិជ្ជមានដែលបានមកដោយមិនងាយទេតាមរបៀបណា ? បទពិសោធនិងការបំផុសគំនិតដ៏សំខាន់បំផុត គឺ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក ស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកការខ្វែងគំនិតមួយអន្លើនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។
គន្លឹះនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេស គឺស្ថិតនៅលើការគោរពសភាពការណ៍ជាតិនិងផលប្រយោជន៍ជាស្នូលរៀងៗខ្លួន ។ ក្នុងកិច្ចជំនួបពិភាក្សាប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីចិននិងអូស្ត្រាលីលើកនេះ ភាគីអូស្ត្រាលីបានថ្លែងថា នឹងប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ មិនគាំទ្រ”តៃវ៉ាន់ឯករាជ្យ” មិនឱ្យការខ្វែងគំនិតកំណត់នូវនិយមន័យនៃទំនាក់ទំនងទ្វេភាគីដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអូស្ត្រាលីទទួលបានការកែលម្អនិងអភិវឌ្ឍជាបន្តបន្ទាប់ ។ ប្រសិនបើការបង្ហាញឥរិយាបថទាំងនេះត្រូវបានអនុវត្តយ៉ាងពិតប្រាកដ នោះ វានឹងពង្រឹងមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសចិននិងអូស្ត្រាលីដោយឥតឈប់ឈរ ។
ឧត្តមភាពផ្នែកសេដ្ឋកិច្ចចិននិងអូស្ត្រាលីមានការបំពេញបន្ថែមគ្នាទៅវិញទៅមក ពោលគឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់ ។ ប្រទេសចិនរក្សាឋានៈជាដៃគូពាណិជ្ជកម្ម ទីផ្សារនាំចេញនិងជាប្រភពនាំចូលធំទីមួយនៃប្រទេសអូស្ត្រាលីក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ។ នៅឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងចិននិងអូស្ត្រាលីបានឡើងដល់ ២២៩,២ ពាន់លានដុល្លារអាមេរិកដែលមានចំនួនអតិរេកជិត ៨០ ភាគរយក្នុងពាណិជ្ជកម្មរបស់ខ្លួនបានមកពីការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ។
លើកនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីជំរុញថែមមួយកម្រិតទៀតនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងអូស្ត្រាលីដែលបានក្លាយជាចំណុចលេចធ្លោមួយនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។ ក្នុងបរិបទបច្ចុប្បន្នដែលការគាំពារនិយមខាងពាណិជ្ជកម្មសកលបានងើបឡើងវិញ ការដែលប្រទេសចិននិងអូស្ត្រាលីចុះហត្ថលេខាលើអនុស្សរណៈលើកនេះ បានចាត់ទុក”ការជំរុញ”និង”ការអនុវត្ត”ជាពាក្យគន្លឹះ វាមិនត្រឹមតែមានអំណោយផលដល់ភាគីទាំងពីរក្នុងការអនុវត្តយ៉ាងប្រាកដប្រជានួវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀតប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីការបេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយផងដែរ ។ លើសពីនេះទៅទៀត ប្រទេសចិនបានថ្លែងបន្តថា រីករាយត្រួសត្រាយយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យរថយន្តថាមពលថ្មីនិងការផលិតថាមពលអគ្គិសនីដើរដោយថាមពលអាចកកើតឡើងវិញជាដើមដែលនឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។
ប្រទេសចិននិងអូស្ត្រាលីសុទ្ធតែជាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលគ្មានគំនុំប្រវត្តិសាស្ត្រនិងការប៉ះទង្គិចខាងផលប្រយោជន៍ជាមូលដ្ឋាន ផ្ទុយទៅវិញ ប្រទេសទាំងពីរមានគំនិតឯកភាពរួមយ៉ាងទូលំទូលាយ គួរធ្វើកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការដើម្បីគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ បន្ទាប់ពីឆ្លងកាត់ឧបសគ្គផ្ទួនៗ ប្រទេសចិននិងអូស្ត្រាលីបានដើរតាមមាគ៌ាដ៏ត្រឹមត្រូវនៃការកែលម្អនិងអភិវឌ្ឍទំនាក់ទំនង ដែលមិនត្រឹមតែសមស្របនឹងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាតម្រូវការនៃការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង