**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ

សម្តេចធិបតី៖ ចំពោះការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពុងពង្រឹងការតភ្ជាប់ក្នុងតំបន់ និងធានាឱ្យមានលទ្ធភាពចូលដំណើរការប្រកបដោយប្រសិទ្ធភាព ទៅកាន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា និងទូទាំងតំបន់

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពី «វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី» នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសិង្ហបុរី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ចំពោះការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ មជ្ឈមណ្ឌលភស្តុភារអាកាសយានដ្ឋានអន្តរជាតិ និងផ្លូវទឹក ជាពិសេសប្រឡាយហ្វូណនតេជោ ដែលពិធីបើកការដ្ឋានសាងសង់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំនេះ កំពុងពង្រឹងការតភ្ជាប់ក្នុងតំបន់ និងធានាឱ្យមានលទ្ធភាពចូលដំណើរការប្រកបដោយប្រសិទ្ធភាពទៅកាន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់។

សម្តេចធិបតី បន្តថា ការវិនិយោគជាយុទ្ធសាស្រ្តទាំងនេះផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់អាជីវកម្ម ដោយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ដែលអនុញ្ញាតឱ្យពួកគេប្រើប្រាស់យ៉ាងពេញលេញនូវសក្តានុពលដ៏ធំធេងនៃទីផ្សារក្នុងតំបន់។

បើតាមប្រសាសន៍សម្តេចធិបតី ខណៈពេលដែលសមាជិកភាពនៅក្នុង WTO ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហពាណិជ្ជកម្ម និងការអនុវត្តដោយយុត្តិធម៌។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនសិង្ហបុរីទាំងអស់ ដើម្បីស្វែងយល់ពីឱកាសដ៏សម្បូរបែប នៅក្នុងទីផ្សារដែលមានថាមពល និងកំពុងរីកចម្រើននៅកម្ពុជា។

សម្តេចធិបតី ថ្លែងបន្តថា សិង្ហបុរីបានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគកំពូលមួយរបស់កម្ពុជា ជាមួយនឹងការផ្លាស់ប្តូរទំនិញ និងសេវាកម្មយ៉ាងសកម្ម។ ទាក់ទងនឹងការវិនិយោគនៅឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ពាន់លានដុល្លារ។ រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤ CDC បានអនុម័តគម្រោងសរុបចំនួន ១៥៣ ដែលមានតម្លៃ ២,៧៥ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៤ដង ធៀបនឹងរយៈពេលដូចគ្នា។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ទន្ទឹមនឹងការការពារដែលធានាលើការវិនិយោគ គ្មានការរើសអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេស ហើយគ្មានការរឹតបន្តឹងលើការផ្ទេរប្រាក់ពីប្រាក់ចំណេញ និងដើមទុនឡើយ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីពិសេសមួយ ដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ នៅឆ្នាំ២០២៤ ដោយផ្តល់អត្ថប្រយោជន៍ពិសេសដល់វិនិយោគិន បន្ថែមលើច្បាប់ស្តីពីការវិនិយោគ ដោយធ្វើឱ្យខេត្តនេះ ក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់វិស័យចម្រុះ៕

អត្ថបទដែលជាប់ទាក់ទង