**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ សម្ដីរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ស៊ានឡុង កាលពីឆ្នាំ២០១៩ ដែលថា «វៀតណាមឈ្លានពានកម្ពុជា» មិនបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរនោះទេ

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសិង្ហបុរី ដែលល្អក់កករបន្តិច កាលពីឆ្នាំ២០១៩ ហើយក្រោយមកក៏បានល្អប្រសើរជាធម្មតាឡើងវិញ ដោយសារតែមានជំនួបតាមទូរស័ព្ទ និងតាមរយៈជំនួបផ្ទាល់របស់មេដឹកនាំនៃប្រទេសទាំងពីរ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានថ្លែងយ៉ាងដូច្នេះ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសសិង្ហបុរី។

ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-សិង្ហបុរី ដែលមានបញ្ហាកាលពីឆ្នាំ២០១៩ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបញ្ជាក់ថា ជាការពិតនៅឆ្នាំ២០១៩ កម្ពុជាដែលមានការភ្ញាក់ផ្អើល បានបញ្ចេញប្រតិកម្មចំពោះការលើកឡើងបែបនេះរបស់ ឯកឧត្តម លី ស៊ានឡុង ទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ដែលកាលសម័យនោះជានាយករដ្ឋមន្ត្រីសិង្ហបុរី នៅទីផុត និងយ៉ាងលឿងរហ័ស ទំនាក់ទំនង កម្ពុជា-សិង្ហបុរី បានវិលមករកប្រក្រតីភាពវិញ ដោយសារតែមានការទាក់ទងគ្នាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំ និងដោយសារមានការជួបគ្នាផ្ទាល់រវាងថ្នាក់ដឹកនាំ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបន្តថា នៅក្នុងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ដូចគ្នានឹងរវាងមនុស្សនិងមនុស្សដែរ ហើយអ្វីដែលសំខាន់គឺមិនមែនអតីតកាលដែលជាពិសេសអតីតកាលដែលមានការរកាំរកុះដែលមានបញ្ហា និងរឿងរ៉ាវមួយចំនួន ក្នុងនោះអ្វីដែលសំខាន់គឺបច្ចុប្បន្នកាល និងអនាគតកាល។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ថា សម្រាប់អនាគតកាលរវាងកម្ពុជា និងសិង្ហបុរី សូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា គឺច្បាស់ជាល្អ ជិតស្និទ្ធនឹងប្រកបដោយផ្លែផ្កាដោយសារនៅក្នុងដំណើររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី សម្តេចបានជួបជាមួយថ្នាក់ដឹកនាំកំពូលៗទាំងអស់របស់សិង្ហបុរី ហើយកម្ពុជានិងសិង្ហបុរី សុទ្ធតែគិតដល់សាមគ្គីភាពរវាងគ្នា ក្នុងនាមជាសមាជិកនៃអាស៊ានដូចគ្នា និងក្នុងនាមជាដៃគូរសេដ្ឋកិច្ច ដែលនឹងមានទំនាក់ទំនងកាន់តែជិតស្និទ្ធខ្លាំងឡើងៗក្នុងតំបន់ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានអះអាងថា កម្ពុជា-សិង្ហបុរី បានសំឡឹងមើលទៅអនាគតដូចគ្នាថា នឹងធ្វើដូចម្តេចដើម្បីប្រយោជន៍រួម ដើម្បីមានលទ្ធភាពទាញផលចំណេញខាងសេដ្ឋកិច្ចពីគ្នាទៅវិញទៅមក នៅក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីយោគយល់គ្នាទៅវិញទៅមក ៕

អត្ថបទដែលជាប់ទាក់ទង