**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

បណ្ឌិត លី ធុជ៖ ការរួមចំណែកពីវិស័យឯកជន ដល់កិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនមនុស្សធម៌ នឹងអាចជួយដោះស្រាយវិបត្តិមីនជាសកល និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពី “ភាពជាដៃគូវិស័យឯកជនឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន” “Private Sector Partnership Towards A Mine-Free World”។

ក្នុងកិច្ចប្រជុំនេះ តំណាងវិស័យឯកជនកម្ពុជា ក៏បានចូលរួមជាវគ្មិនចែករំលែកនូវទស្សនៈវិស័យ និងទិដ្ឋភាពទូទៅរបស់ខ្លួន សម្រាប់កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមាន លោក Gabriel Tan តំណាងមូលនិធិព្រីនស៍ លោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្ពុជាប្រចាំកម្ពុជា និងលោក Albert Tan អនុប្រធាន TAFTAC។

កិច្ចប្រជុំនេះ បានផ្តោតលើភាពជាដៃគូដ៏មានសក្ដានុពល និងអាចដោះស្រាយវិបត្តិមីនជាសកល ក៏ដូចជាបង្ហាញពីវិធីជាច្រើនដែលវិស័យឯកជនអាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោកមួយដែលគ្មានមីន។ កិច្ចប្រជុំនេះ នឹងផ្តល់ការយល់ដឹង និងយុទ្ធសាស្ត្រដ៏មានតម្លៃសម្រាប់ការជំរុញភាពជាដៃគូដ៏រឹងមាំរវាងវិស័យឯកជន និងភាគីពាក់ព័ន្ធការបោសសម្អាតមីនមនុស្សធម៌។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា គ្រាប់មីនបន្តគំរាមកំហែងដល់អាយុជីវិត រំខានដល់ការចិញ្ចឹមជីវិត និងរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលជាឧបសគ្គដ៏ធំធេងចំពោះសុខសន្តិភាពប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក។ ទោះបីជាមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ដែលធ្វើឡើងតាមរយៈសន្ធិសញ្ញាអន្តរជាតិ និងការផ្តួចផ្តើមការដោះមីនក៏ដោយ ក៏បញ្ហាប្រឈមនៅតែមានច្រើន និងទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នានៅគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត លី ធុជ បន្តទៀតថា វិស័យឯកជនដែលមានធនធានច្រើន មានជំនាញ និងសមត្ថភាពច្នៃប្រឌិត គឺមិនអាចខ្វះបាននៅក្នុងបេសកកម្មនេះ។ ការរួមចំណែកពីវិស័យឯកជន នឹងអាចជួយដោះស្រាយវិបត្តិមីនជាសកល និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន។ ការរួមចំណែកនេះ កំពុងជំរុញការច្នៃប្រឌិត និងការបង្កើតការគាំទ្រប្រកបដោយនិរន្តរភាពសម្រាប់គំនិតផ្តួចផ្តើមការដោះមីន និងសុខុមាលភាពសង្គម ៕

អត្ថបទដែលជាប់ទាក់ទង