**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

សម្តេចធិបតី ឲ្យគ្រប់បណ្តាខេត្ត បន្តជំរុញការរៀបចំសួនតេជោសន្តិភាព និងតំបន់ប្រវត្តិសាស្ត្រយោធាតេជោ នៅតាមទីតាំងដែលបានសិក្សា និងកំណត់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យគ្រប់បណ្តាអាជ្ញាធររាជធានី-ខេត្ត ត្រូវរៀបចំសួនតេជោសន្តិភាព និងតំបន់ប្រវត្តិសាស្ត្រយោធោតេជោ នៅតាមទីតាំងដែលបានកំណត់ និងសិក្សាដោយសារក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រយោធា។

ក្នុងឱកាសម្តេចធិបតី អញ្ជើញក្នុងពិធីរំលឹកខួបលើកទី៤៧ឆ្នាំ នៃដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឈានឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ នៅតំបន់​ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ សម្ដេចធិបតីបញ្ជាក់ថា «ខ្ញុំសូមឱ្យគ្រប់បណ្តាខេត្តបន្តជំរុញការរៀបចំសួនតេជោសន្តិភាព ដែលបានកំណត់ដាក់ចេញនៅតាមបណ្តាខេត្តនីមួយៗ និងចូលរួមក្នុងការជំរុញការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាតេជោ នៅតាមទីតាំងដែលបានសិក្សា និងកំណត់ដោយក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រយោធា»។

សួនតេជោសន្តិភាព រៀបចំឡើងទៅតាមគំនិតផ្តួចផ្តើម និងដឹកនាំផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានរៀបរាប់អំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្ដែងនៃប្រវត្តិកាលនៃ អនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយនឹងទីតាំងភូមិសាស្ត្រ ដែលមានភាពជាក់ស្ដែងនេះ សួនតេជោសន្តិភាព ក៏ត្រូវបានបំពាក់បន្ថែមដោយសម្ភារៈ និងអាវុធយោធូបករណ៍នានា ដែលបានប្រើប្រាស់ ក្នុងដំណាក់កាលសង្គ្រាមស៊ីវិល។ សួននេះក៏ក្លាយទៅជាសំណង់ប្រវិត្តសាស្ត្រ ដែលត្រូវបានប្រជាជនសាទរ ទស្សនា និងចាត់ទុកថា ជាដំណើរការអនុវត្តលើភូមិសាស្ត្រជាក់ស្ដែង។

រាជរដ្ឋាភិបាល​បាន​កំណត់​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​ នៅ​តំបន់៨៧​ ស្ថិតនៅ​យោធ​​ភូមិភាគ​ទី៣​ យោធភូមិភាគ​ទី៤​ យោធភូមិភាគ​ទី៥​ និង​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្រ្ត​​អន្លង់វែង​ ដែ​លតំ​​បន់​​ទាំងនោះ​ស្ថិតនៅ​ក្នុង​ខេត្ត​ចំនួន១២​។​ យោង​តាម​អនុក្រឹត្យ​​របស់​រដ្ឋាភិបាល​ ស្តី​ពី​ការកំណត់​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ តាមរយៈអនុក្រឹត្យលេខ ១៥៥ អនក្រ បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

ការបង្កើត​តំបន់​ប្រវត្តិសាស្ត្រ​ដែល​​គេ​ហៅថា​ «តំបន់​មរតក​ប្រវត្តិសាស្ត្រ​តេជោ​»នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ធានា​​ភាព​​ពិតប្រាកដ​​នៃ​សច្ចភាព​ប្រវត្តិ​សាស្រ្ត​​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​រៀនសូត្រ​ និង​លើកកម្ពស់​គុណ​តម្លៃ​នៃ​នយោបាយ​​ឈ្នះ​ឈ្នះ​ ពី​កម្រិត​ជាតិ​ទៅអន្តរជាតិ​ដែល​ក្លាយជា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ពិភពលោក​៕

អត្ថបទដែលជាប់ទាក់ទង