អគ្គនាយកពន្ធនាគារ ទទួលជួបពិភាក្សាការងារជាមួយតំណាង UNAFEI
ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក តាណាកា (TANAKA Naoki) សាស្ត្រាចារ្យ នៃវិទ្យាស្ថានអាស៊ី និងចុងបូព៌ារបស់អង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស (UNAFEI) និងសហការី ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាដើម្បីរៀបចំធ្វើសិក្ខាសាលាដោយសហការជាមួយUNAFEI នាពេលខាងមុខ ៕