**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើរដ្ឋបាលរាជធានីខេត្តរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់មូលដ្ឋានក្រុងស្រុកខណ្ឌ ដើម្បីឈ្វេងយល់ពីការអភិវឌ្ឍរីកចម្រើននិងចូលរួមផ្សព្វផ្សាយ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្តួចផ្តើមគំនិត និងស្នើរដ្ឋបាលរាជធានីខេត្តតាមរយៈការសម្របសម្រួលរបស់មន្ទីរព័ត៌មានរាជធានីខេត្ត រៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់មូលដ្ឋានក្រុងស្រុកខណ្ឌដើម្បីឈ្វេងយល់ពីការអភិវឌ្ឍរីកចម្រើននិងបញ្ហាប្រឈមនានារបស់ខេត្តក្រុងស្រុកខណ្ឌ និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹងនិងចូលរួមសហការ។

ការស្នើនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែង និងបងប្អូនអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកទឹកចិត្តមន្ត្រីទាំងអស់តាមរយៈការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងនិងផ្តល់បណ្ណសរសើរដល់ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា៖ «ក្នុងស្មារតីបុរេសកម្ម និងសកម្ម, ខ្ញុំស្នើសុំរដ្ឋបាលខេត្តព្រៃវែងរៀបចំដំណើរទស្សនកិច្ចសិក្សាជូនបងប្អូនអ្នកសារព័ត៌មាននៅក្នុងខេត្តដើម្បីពួកគាត់បានដឹងនិងយល់ពីសក្តានុពល គម្រោងអភិវឌ្ឍ សមិទ្ធផលសម្រេចដែលរាជរដ្ឋា ភិបាល រដ្ឋបាលខេត្តសម្រេចបានសម្រាប់ខេត្តខ្លួន និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងបន្ថែមទៀតពីអ្វីដែលខ្លួនបានខិតខំប្រឹងប្រែងផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលខេត្តមាន»។

ឯកឧត្តមបានគូសបញ្ជាក់ថារដ្ឋបាលខេត្តក្រុងស្រុក ខិតខំបម្រើពលរដ្ឋយ៉ាងសកម្ម ហើយសមិទ្ធផលជាច្រើនត្រូវបានសម្រេច។ ដូច្នេះយើងត្រូវខិតខំប្រឹងប្រែង ផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីបងប្អូនប្រជាពលរដ្ឋកាន់តែទទួលបានព័ត៌មាន និងយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តនិងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងថែមទៀតរវាងអាជ្ញាធរមានសមត្ថកិច្ចដែលជាប្រភពព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មានព្រោះអាជ្ញាធរនិងអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន។

ឯកឧត្តមបានលើកឡើងថា អ្នកសារព័ត៌មានត្រូវការប្រភពព័ត៌មានដើម្បីជាមូលដ្ឋាននៃការសរសេរអត្ថបទព័ត៌មានរបស់ខ្លួន ចំណែកអាជ្ញាធរត្រូវការអ្នកសារ
ព័ត៌មានដើម្បីផ្សព្វផ្សាយព័ត៌មានពីអាជ្ញាធរទៅកាន់ប្រជាពលរដ្ឋ និងទទួលបាននូវមតិយោបល់ត្រឡប់មកវិញដើម្បីឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ បន្តបម្រើប្រជាពលរដ្ឋកាន់តែខ្លាំង និងបង្កើនប្រសិទ្ធភាពការងារ។

«អាជ្ញាធរនិងអ្នកសារព័ត៌មានជាតួអង្គយ៉ាងសំខាន់ក្នុងការធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយការពិតឱ្យបានច្រើនដើម្បីពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា ជូនចំពោះមន្ត្រីនិងអ្នកសារព័ត៌មាននៅខេត្តព្រៃវែង មុននឹងថ្លែងអំណរគុណចំពោះមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់មន្ត្រីនិងអ្នកសារព័ត៌មានបន្តពង្រឹងសមត្ថភាពខ្លួនជាប្រចាំ និងអនុវត្តបាននូវក្រមសីលធម៌វិជ្ជាជីវៈដែលជាអាវក្រោះការងារបងប្អូនអ្នកសារព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង