**អភិសន្ដិបណ្ឌិត ស សុខា ប្រកាសគាំទ្រពេញទំហឹង ការសម្រេចចិត្តប្រកបដោយ ប្រតិភាណ របស់សម្ដេចអគ្គមហាសេនាបតីតេជោចំពោះករណី CLV-DTA**សម្តេចតេជោ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ កញ្ញានេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត**រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តម ប៊ុន ហ៊ុន៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍**បណ្ឌិត ជិន ម៉ាលីន ដឹកនាំគណៈប្រតិភូកម្ពុជាប្រជុំត្រៀម មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅកូរ៉េ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូង និងសួរសុខទុក្ខសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ**EU សន្យាផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដើម្បីជួយកសាងសេដ្ឋកិច្ច និងបណ្តាញអគ្គិសនីឡើងវិញ**សមាគមបាល់ទាត់ប៉ូឡូញប្រកាសជំនួយហិរញ្ញវត្ថុសម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយទឹកជំនន់**ប្រធាន EC ទៅដល់នៅទីក្រុង Kiev សារជាថ្មី ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា

ឯកឧត្តមបណ្ឌិត លី ធុជ អញ្ជើញបិទកិច្ចប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា

ភ្នំពេញ៖ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ចើញបិទកិច្ចប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសស្វីស ដែលជាម្ចាស់ផ្ទះ និងគាំទ្រដល់ការរៀបចំកិច្ចប្រជុំពាក់កណ្តាលអាណត្តិនេះ ព្រមទាំងបានអរគុណដល់អង្គភាព GICHD ដែលជួយឧបត្ថម្ភគាំទ្រ និងសម្របសម្រួលដល់កិច្ចការរដ្ឋបាល ផងដែរ។

ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា កិច្ចប្រជុំពាក់កណ្តាលអាណត្តិ គឺជាជំហានមួយដ៏សំខាន់នៅលើផ្លូវទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ហើយព័ត៌មានថ្មីៗបានមកពីរដ្ឋភាគី រដ្ឋមិនមែនភាគី និងអង្គការនានា នឹងត្រូវបន្តពង្រឹង និងយកប្រើប្រាស់ជាធាតុចូលសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។

ក្នុងនាមជារដ្ឋភាគី ឯកឧត្តម លី ធុជ បានស្នើសុំឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំខាងមុខ។ ជាមួយគ្នានោះ រដ្ឋភាគី រដ្ឋមិនមែនភាគី និងអង្គការនានា ត្រូវបន្តពង្រឹងការប្តេជ្ញាចិត្តផ្នែកនយោបាយ និងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពន្លឿនការអនុវត្តបន្ថែមទៀត និងឈានដល់គោលដៅរួមនៃអនុសញ្ញាអូតាវ៉ា ៕

អត្ថបទដែលជាប់ទាក់ទង