សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់ក្រុមគ្រូពេទ្យឯកទេសព្យាបាលកម្មករសំណង់ ដែលមានបញ្ហារបួសដាច់បបូរមាត់ផ្នែកខាងក្រោម
ភ្នំពេញ៖ ដោយក្តីមេត្តាករុណាប្រកបធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពិនិត្យ និងព្យាបាលលោក ខាំ វី មុខរបរជាកម្មករសំណង់ មានបញ្ហារបួសដាច់បបូរមាត់ផ្នែកខាងក្រោម ដែលចាំបាច់តម្រូវឱ្យព្យាបាលដោយការវ៉ះកាត់ ក្នុងពេលឆាប់ៗខាងមុខនេះ ។
លោក ខាំ វី និងក្រុមគ្រួសារ មានក្តីសប្បាយរីករាយក្រៃលែង ព្រមទាំងគោរពថ្លែងអំណរគុណ និងជូនពរសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេកប្បការ ។
រាល់ការចំណាយក្នុងការព្យាបាល និងស្នាក់នៅ ត្ រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕