**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ឈាង វុន អញ្ជើញជាអធិបតីក្នុងកម្មវិធី ធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី​ និងភារកិច្ចរបស់ PBO នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជូនគណៈកម្មការទី២ នៃរដ្ឋសភា​ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ​ តួនាទី​ និងភារកិច្ច​របស់នាយកដ្ឋានស្រាវជ្រាវថវិកា(PBO)នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

បទបង្ហាញនេះ​ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន លោកជំទាវលេខាធិការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋសភា។

លោកជំទាវ​ សួន​ ពុធថាវី អគ្គនាយក​នៃអគ្គនាយកដ្ឋានស្រាវជ្រាវ​ និងមន្រ្តី​ជំនាញ​PBO​ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានធ្វើបទបង្ហាញថា នាយកដ្ឋានស្រាវជ្រាវថវិកា(PBO) មិនមែនជាអ្នកអនុវត្តថវិកាទេ គឺមានតួនាទី និងភារកិច្ចជាអ្នកសិក្សា ស្រាវជ្រាវ វិភាគ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាប្រចាំឆ្នាំ ជូនដល់គណៈកម្មការទី២ និងសមាជិក​ សមាជិកា​ព្រឹទ្ធសភា ក្នុងនោះរួមមាន៖

-សិក្សា ស្រាវជ្រាវ វិភាគ និងវាយតម្លៃលើដំណើរការអនុវត្តច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
-សិក្សា ស្រាវជ្រាវ និងវិភាគលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច ដោយធ្វើការប៉ាន់ស្មាន ព្យាករណ៍សេដ្ឋកិច្ច។
-សិក្សា ស្រាវជ្រាវ និងវិភាគលើប្រតិបត្តិការចំណូលចំណាយថវិកាជាតិ និងថ្នាក់ក្រោមជាតិ។
-វិភាគ និងវាយតម្លៃលើការវិវត្ត និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
-វិភាគលើគោលនយោបាយថវិកា គោលនយោបាយសារពើពន្ធ និងកិច្ចសហប្រតិបត្តិការវិស័យហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌតំបន់​ និងពិភពលោក។

ក្រោយពីបានស្តាប់បទបង្ហាញ និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសរួចមក ឯកឧត្តម ​ឈាង វុន បានថ្លែងអំណរគុណចំពោះក្រុមការងារPBOព្រឹទ្ធសភា ដែលបានផ្តល់បទពិសោធដល់គណៈកម្មការទី២ និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋសភា។ ឯកឧត្តមបន្តថា ការងារPBOនេះ ស្ថាប័ននីតិប្បញ្ញត្តិ(ព្រឹទ្ធសភា​ និងរដ្ឋសភា)​ នឹងអនុវត្តន៍ស្របគ្នា ដោយផ្អែកលើច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង