ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រៀបចំពិធីសំណេះសំណាល និងប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល និងប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងរំលឹកដឹងគុណ នូវវីរភាពអង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធដែលជាគំរូនៃឆន្ទៈស្នេហាជាតិពិតប្រាកដ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោកលោកស្រីប្រធានកិត្តិយស ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមបណ្តាខណ្ឌទាំង១៤ និងសមាជិកសមាជិកាសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញសរុប៣២០នាក់។
ជាមួយគ្នានោះគណៈអធិបតីក៏បានឧបត្ថម្ភថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់សមាជិកសមាជិកាសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ចំនួន ៣២០នាក់ ក្នុង០១នាក់ទទួលបានថវិកា ១០ម៉ឺនរៀល ៕