**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

កម្ពុជា ស្នើឲ្យ WHO ​​​បន្តគាំទ្រកម្ពុជា​ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹង​សេចក្តីសម្រេច​ជា​សកល ​របស់សន្និបាត WHO

ភ្នំពេញ៖ ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា (Saia Ma’u Piukala) ប្រធានប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក ចូល​ជួបសម្តែង​ការ​គួរសម និងពិភាក្សា​ការងារ​ក្នុង​ឱកាស​នៃដំណើរ​ទស្សនកិច្ច​ជាលើកដំបូង​នៅ​​កម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែង​នូវ​ក្តី​សោមនស្សរីករាយ និងស្វាគមន៍​យ៉ាងកក់​ក្តៅ​ចំពោះវត្តមានរបស់ឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា និងសហការី ក្នុងឱកាស មកបំពេញបេសកកម្មការងារ​នៅប្រទេស​កម្ពុជាជាលើកដំបូង​ បន្ទាប់ពី​ ឯកឧត្តមវេជ្ជបណ្ឌិត ត្រូវបាន​ជ្រើសតាំងជា​ប្រធាន​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងមក ។ ក្នុងកិច្ចជំនួស, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេច អំពី កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ក្នុងរយៈកាលជាច្រើន ទស្សវត្សន៍កន្លងមក និង​បាន​វាយ​តម្លៃខ្ពស់ ចំពោះអង្គការសុខភាពពិភពលោកក្នុងការចូលរួមចំណែកគាំទ្រ ដល់ការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា រហូតរៀងមក ដែលរួមមានទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ និងជាពិសេសក្នុងកាលៈទេសៈដ៏លំបាក ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា​ បានសម្តែងនូវការអរគុណចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មការងាររបស់ឯកឧត្តម ព្រម​ទាំង​បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល​កម្ពុជាក្នុងការ​អភិវឌ្ឍ​ប្រទេស​ ជាមួយនឹងការដាក់ចេញនូវគោលនយោបាយ ផែនការ​​យុទ្ធសាស្រ្ត និងការវិនិយោគជាបន្តបន្ទាប់ រហូតមានការរីកចំរើនសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សំគាល់ ។

ទន្ទឹមនេះ, ឯកឧត្តមវេជ្ជបណ្ឌិតក៏បានថ្លែងកោត សរសើរកម្ពុជាលើភាពជោគជ័យក្នុងការទប់ស្កាត់ និងឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកែ ទម្រង់ប្រព័ន្ធសុខាភិបាល​កម្ពុជាឱ្យកាន់តែមានភាពរីកចំរើនប្រកបដោយភាពធន់ និងរឹងមាំ ដែលអាច​ត្រៀម​ខ្លួនឆ្លើយតបទៅនឹងបញ្ហាប្រឈម និងជំងឺរាតត្បាតជាយថាហេតុនានាដែលអាចកើតមានឡើងនាពេលអនាគត។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមវេជ្ជបណ្ឌិត ក៏​បាន​ថ្លែង​អបអរ​សាទរ​​​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​​ការ​​គ្រប​​ដណ្តប់​សុខភាព​​ជាសកល​នៅ កម្ពុជាឆ្នាំ ២០២៤-២០៣៥” ព្រមទាំងបានបញ្ជាក់​អំពីការ​គាំទ្រ​​​យ៉ាង​មុតមាំ​របស់​អង្គការសុខភាពពិភព​លោក​តាមរយៈកិច្ចសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បី​ជំរុញ​ការអនុវត្ត​ផែនទី​បង្ហាញ​​ផ្លូវដ៏មានសារៈសំខាន់​នេះ​ឱ្យកាន់តែមានប្រសិទ្ធភាព​ខ្ពស់ ។

ជាមួយនឹងការថ្លែងអំណរ​គុណជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏​បាន​លើកឡើងអំពី ភាពជោគជ័យ និងសមិទ្ធិផលរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺជាផ្លែផ្កានៃការសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ។ ជាមួយគ្នានេះ, ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែល​មាន​សម្តេច​​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, “មនុស្ស” គឺជាអាទិភាពគន្លឹះទី ១ នៃ “យុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី ១” ហើយ “ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់​សុខភាពជាសកល​នៅ​កម្ពុជា”, ការបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈ​ការ​បន្តជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ, ប្រសិទ្ធភាព,​ ស័ក្តិសិទ្ធភាព, និងចីរភាព គឺជាកម្មវិធីគោលនយោបាយអាទិ-ភាពទី ១ សម្រាប់ការអភិវឌ្ឍ​ប្រទេស ក្នុងពេលបច្ចុប្បន្ន និងត​ទៅ​​អនាគត ។

ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយក​រដ្ឋមន្រ្តី បានស្នើសុំឱ្យអង្គការសុខភាព​ពិភពលោក​​​បន្តគាំទ្រកម្ពុជា​ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹង​សេចក្តីសម្រេច​ជា​សកល ​របស់សន្និបាតអង្គការសុខភាពពិភពលោកស្តីពីបញ្ហាសុខភាព​ និងបម្រែបម្រួលអាកាសធាតុ ក៏ដូចជា​កម្មវិធី ការងារទូទៅទីដប់បួនថ្មី​របស់​អង្គការសុខភាពពិភពលោកឆ្នាំ​២០២៥​-២០២៨ ដែល​មានគោលបំណង​លើក កម្ពស់ការការពារសុខភាព និងសុខុមាលភាពសម្រាប់​មនុស្សទាំងអស់គ្នានៅគ្រប់ទី​កន្លែង ។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយកដ្ឋមន្តី្រ បាន​ជូន​ពរ ឯកឧត្តមវេជ្ជបណ្ឌិត​ ព្រម​ទាំង​សហការីឱ្យទទួល​បាន​ជោគជ័យក្នុង​​ដំណើរបេសកកម្ម​របស់ខ្លួន និងជឿ​ជាក់​យ៉ាងមុតមាំថាបេសកកម្ម​​ការងារនេះ នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយ​ អង្គការសុខភាពពិភពលោកឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង