**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ

ធនាគារពិភពលោក អនុម័តការវិនិយោគសម្រាប់ គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា

ភ្នំពេញ៖ ធនាគារពិភពលោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បាន​អនុម័តការ​វិនិយោគ​ថ្មី​មួយ​ទៀត សម្រាប់​គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា ដែលគេរំពឹង​ថានឹង​ផ្តល់​អត្ថប្រយោជន៍​​ដល់​​ប្រជាជនជាង ១១៣ ០០០នាក់។

ក្រោមជំនួយឥណទានចំនួន ១៤៥លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ ធនាគារពិភពលោក “គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា” (Cambodia Water Security Improvement Project) នឹងធ្វើឱ្យសន្តិសុខទឹកកាន់​តែ​មាន​ភាព​ប្រសើរឡើង, ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅ​នឹង ហានិភ័យអាកាសធាតុ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា មានប្រសាសន៍ថា៖“គម្រោង នេះ​នឹង​ជួយប្រទេសកម្ពុជាឱ្យ​មានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេច​បាន​ផលិតភាពកសិកម្មកាន់តែ​ច្រើន”។ លោក​ស្រី​មាន​ប្រសាសន៍​បន្ថែម​ថា៖”ការវិនិយោគនៅពេលនេះទៅ​លើភាពធន់ទៅ​នឹងអាកាស​ធាតុ, ការធ្វើផែនការ និងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធឱ្យ​កាន់តែប្រសើរឡើង មិនត្រឹមតែអាច​ឆ្លើយ​តប​បានភ្លាម​ៗ​​ទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងធ្វើ​ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់​សេវា​ទឹករយៈពេលវែង ផងដែរ។”​

ទោះបីជាប្រទេសកម្ពុជាមានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃ​ការ​ធ្លាក់​ភ្លៀងតាមរដូវ និងតាម​តំបន់នៅក្នុង​ប្រទេស បាន​បង្កបញ្ហា​ប្រឈមជា​ច្រើន​ដល់​ការផ្គត់ផ្គង់ទឹកនៅ​ក្នុងទីក្រុង និងនៅ​តាម​ទី​ជនបទ។ ព្យាករណ៍​អាកាស​ធាតុបាន​ឱ្យ​ដឹង​ថា ទឹកជំនន់ និងភាព​គ្រោះរាំងស្ងួត នឹងមាន​កាន់តែញឹកញាប់ និងសភាព​កាន់​តែ​ធ្ងន់ធ្ងរ ដែលដាក់សម្ពាធកាន់តែ​ខ្លាំងទៅ​លើ​សមត្ថភាព​របស់​ប្រទេស​ ក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។ បញ្ហា​នេះនឹងជះឥទ្ធិពល​ទៅលើផលិតកម្ម​ស្បៀង និងកំណើន​សេដ្ឋកិច្ច។

គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ។ គម្រោងនឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ, ការ​ធ្វើបច្ចុប្បន្ន​ភាព​គោលនយោបាយ និងបទប្បញ្ញត្តិ, ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពី​អាកាសធាតុ និងការ​ពង្រឹង​ការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់​ជាតិ​ និងថ្នាក់​ខេត្ត។

ប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារ និងប្រព័ន្ធធារាសាស្រ្ត ​នឹង​ត្រូវ​បាន​ស្តារឡើងវិញ និងកែលម្អឱ្យ​ប្រសើរឡើង ហើយ​សហគមន៍កសិករ​អ្នកប្រើប្រាស់ទឹក​​នឹងទទួល​បាន​ការ​បណ្តុះបណ្តាល​ និង​ជំនួយបច្ចេកទេស​តាម​រយៈគម្រោង សម្រាប់ធ្វើ​ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធដែល​ត្រូវ​បាន​កែលម្អឡើងវិញ។ តាម​រយៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ជាតិ​ និងថ្នាក់​ខេត្ត វិធានការនានានឹងត្រូវធ្វើឡើងដើម្បីជួយកសិករឱ្យ​ចេះ​ចាប់​យកបច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ សម្រាប់​បង្កើន​ផលិតភាព និងកាត់បន្ថយការបំភាយឧស្ម័ននៅ​ក្នុងវិស័យ​កសិកម្ម ៕

អត្ថបទដែលជាប់ទាក់ទង