**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អគ្គលេខាធិការ អាជ្ញាធរទន្លេសាប ចុះពិនិត្យ និងទប់ស្កាត់សកម្មភាពឈូសឆាយដីព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប

ភ្នំពេញ៖ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាណែនាំពី ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អមដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង រួមជាមួយមន្រ្តីបច្ចេកទេសអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានដឹកនាំប្រតិភូអន្តរក្រសួងស្ថាប័ន រួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ដោយសហការជាមួយអាជ្ញាធររដ្ឋបាលខេត្ត កងកម្លាំងមានសមត្ថកិច្ចខេត្ត មន្ទីរជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានក្រុងសៀមរាប និងសង្កាត់ជ្រាវ នៃខេត្តសៀមរាប ដែលមានសមាសភាពចូលរួមសរុបចំនួន២៤នាក់ ចុះពិនិត្យទីតាំងជាក់ស្តែង និងចាត់វិធានការទប់ស្កាត់សកម្មភាពឈួសឆាយទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់២ ស្ថិតក្នុងទីតាំងភូមិសាស្រ្តខាងលើ ដោយអនុវត្តតាមច្បាប់ និងបទបញ្ញត្តិដែលមានស្រាប់ ក្នុងការហាមឃាត់ការឈូសឆាយដីព្រៃ និងធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់២ ដែលនាំឱ្យប៉ះពាល់របបទឹក គម្របដី ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ។ល។

ក្នុងដំណើរចុះពិនិត្យនេះផងដែរ ឯកឧត្តមបានជម្រុញអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអប់រំផ្សព្វផ្សាយ ពន្យល់ ណែនាំអំពីខ្លឹមសារស្មារតីអនុក្រឹត្យលេខ ៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីការកំណត់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋ ក្នុងដែនដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាបស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ។

សូមបញ្ជាក់ថា តំបន់បឹងទន្លេសាប ត្រូវបានបែងចែកជា ៣ តំបន់ :
-តំបន់១ ជាតំបន់លំនៅដ្ឋាន ឬភូមិករ និងជាតំបន់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដែលទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់ (ប័ណ្ណកម្មសិទ្ធិ)
-តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល ស្រូវឡើងទឹកនិងប្រដេញទឹក និងក៏ជាតំបន់ទ្រនាប់ការពារ
-តំបន់៣ តំបន់ព្រៃលិចទឹក ហាមប៉ះពាល់ដាច់ខាត និងត្រូវការពារឱ្យខានតែបាន ៕

អត្ថបទដែលជាប់ទាក់ទង