កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើសំណើទៅអគ្គបញ្ជាការដ្ឋានដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន
ភ្នំពេញ៖ បន្ទាប់ពីធ្វើអធិការកិច្ចរួច កងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានសម្រេចធ្វើសំណេីរទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដេីម្បីផ្អាកមុខតំណែង លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា ៤១ នៃ អនុក្រិត្យលេខ ២៩ អនក្រ ចុះថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០០២ ស្ដីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
មួយវិញទៀតនឹងធ្វើសំណេីរបង្កេីតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រមអនុលោមតាមច្បាប់ស្តីពី លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ចែងថា មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ ៕