**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ**អភិបាលរងរាជធានីភ្នំពេញ៖ កម្ពុជាតែងតែគិតគូពីសន្តិភាពជាសំខាន់ ខណៈអ្នកដែលនិយាយថា កម្ពុជាមិនបានគិតគូរពីសន្តិភាព គឺជាការគិតបែបគំនិតអវិជ្ជមាន**អភិបាលរងរាជធានីភ្នំពេញ៖ មហាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» រៀបចំឡើងដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា**អភិបាលរងរាជធានីភ្នំពេញ៖ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញ ផ្ទៃប្រទេស ទើបមានឱកាសលេងកីឡា និងបង្កើតបានព្រឹត្តិការណ៍កីឡាផ្សេងៗ

រដ្ឋមន្ត្រីអប់រំ ជួបសំណេះសំណាលជាមួយសិក្ខាកាមកម្ពុជា ត្រៀមទៅចូលរួម វគ្គបណ្តុះបណ្តាលអន្តរជាតិ អភិវឌ្ឍសមត្ថភាពគ្រូបង្រៀនកម្ពុជាស្តីពី ការអប់រំតាមបែបឌីជីថល នៅកូរ៉េ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិ តសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាល ជាមួយនឹងសិក្ខាកាម ដែលជាមន្ត្រីអប់រំជាន់ខ្ពស់ គណៈគ្ ហង់ជួន ណារ៉ុនរប់គ្រងសាលា និងគ្រូបង្រៀនចំនួន ២៥រូប ត្រៀមធ្វើដំណើរទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលអន្តរជាតិអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនកម្ពុជាប្រចាំឆ្នាំ២០២៤ ស្តីពី “ការអប់រំតាមបែបឌីជីថល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ក្រោមការដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំ និងជាប្រធានគណៈប្រតិភូ បានរាយការណ៍ជូនដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងអង្គពិធីជ្រាបអំពីការរៀបចំវគ្គបណ្តុះបណ្តាលនេះធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការវាងក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ ទីក្រុងប៊ូសាន ដែលបានចុះអនុស្សារណៈនៃការយោគយល់ជាមួយគ្នា ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងគ្រូបង្រៀនកម្ពុជា រួមជាមួយនឹងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធឌីជីថល លើការប្រើប្រាស់នវានុវត្តន៍បច្ចេកវិទ្យា ជំរុញដល់ការបង្កើនប្រសិទ្ធភាព និងគុណភាពនៃការបង្រៀន-រៀន ក្នុងបរិវត្តកម្មឌីជីថល។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់សិក្ខាកាមដែលនឹងត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាល ត្រូវខិតខំលើការស្វែងយល់ពីវប្បធម៌ ការសិក្សាអប់រំ នឹងត្រូវមានភាពបុរេសកម្ម ក្នុងការចូលរួមយ៉ាងសកម្មភាពផ្សេងៗ ព្រមទាំងការសួរសំណួរទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការបង្រៀន និងរៀន ដើម្បីទទួលបានចំណេះដឹង ក្នុងការអភិវឌ្ឍវិស័យអប់រំតាមបែបឌីជីថលក្នុងកម្រិតសាលារៀន ក៏ដូចជាក្នុងប្រទេសកម្ពុជា។

លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើដំណើរវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីពាក់ព័ន្ធវិធីសាស្រ្ដបង្រៀនបែបថ្មី ដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលសម្រាប់លើកកម្ពស់ការអប់រំក្នុងសតវត្សទី២១ ជាពិសេសការបង្កើតបរិយាកាសឱ្យសិស្សអាចសិក្សាប្រកបដោយគុណភាព និងទទួលបានលទ្ធផលការសិក្សាខ្ពស់។ ពេលត្រឡប់មកវិញ សិក្ខាកាម ត្រូវបន្តចែករំលែកចំណេះដឹងនេះជូនដល់សហការីក្នុងសាលារៀន និងក្នុងសហគមន៍ឱ្យបានទូលំទូលាយ អំពីឧបករណ៍និង នវានុវត្តន៍បច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់គាំទ្រសកម្មភាពអាទិភាពទី៥ នៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង