**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន គូសរំលេចអំពី អាទិភាពនៃកំណែទម្រង់គោលនយោបាយអប់រំ ក្នុងក្របខ័ណ្ឌសសរស្តម្ភ ៥ ដែលផ្តោតលើចំណុចសំខាន់ៗ៥

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី “កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំក្នុងប្រព័ន្ធអប់រំ សម្រាប់អ្នកដឹកនាំ និងអ្នកអប់រំគ្រូបង្រៀន” ដែលសហការរៀបចំ ដោយសមាគមអតីតនិស្សិតសាកលវិទ្យាល័យជុឡាឡុងកន និងវិទ្យាស្ថានជាតិអប់រំ និងមានចូលរួមពីសំណាក់ សាស្ត្រាចារ្យមកពីមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យជុឡាឡុងកន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានជាតិអប់រំ សរុបប្រមាណ ១០០នាក់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះមហាវិទ្យាល័យអប់រំ ជុឡាឡុងកន ដឹកនាំដោយ Prof. Dr. Preut Siribanpitak ក៏ដូចជាលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ នៃវិទ្យាស្ថានជាតិអប់ ដែលបានរៀបចំឱ្យមានសិក្ខាសាលាប្រកបអត្ថន័យនេះឡើង។

កម្មវិធីនេះមិនត្រឹមតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នអប់រំប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញឱកាសសិក្សាសម្រាប់សិស្សានុសិស្ស និងអ្នកអប់រំកម្ពុជាដើម្បីស្វែងយល់បន្ថែមអំពីភាពជាអ្នកដឹកនាំផ្នែកអប់រំដែលជំរុញការផ្លាស់ប្តូរជាវិជ្ជមានក្នុងវិស័យអប់រំ ក៏ដូចជាផ្តល់ឱ្យអ្នកចូលរួមនូវទិដ្ឋភាពសំខាន់ៗមួយចំនួននៃភាពជាអ្នកដឹកនាំក្នុងប្រព័ន្ធអប់រំ បច្ចេកទេសបង្រៀនដើម្បីបង្កើនប្រសិទ្ធភាពអប់រំ ការអប់រំផ្អែកលើលទ្ធផល និងភាពជាពលរដ្ឋសកល តាមរយៈកិច្ចពិភាក្សា និងការចែករំលែកនូវឧត្តមានុវត្តក្នុងវិស័យអប់រំជាសាកល។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីជឿជាក់យ៉ាងមុតមាំថាអ្នកចូលរួមទាំងអស់នឹងបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងការពង្រីកចំណេះដឹងថ្មីៗ និងឧត្តមានុវត្តក្នុងវិស័យអប់រំ ព្រមទាំងការបង្កើតបណ្តាញចាំបាច់ដើម្បីឈានទៅលើកកម្ពស់ការអនុវត្តការងារអប់រំប្រកបដោយចក្ខុវិស័យ។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពី អាទិភាពនៃកំណែទម្រង់គោលនយោបាយអប់រំក្នុងក្របខ័ណ្ឌសសរស្តម្ភ ៥ ដែលផ្តោតលើ (ទី១)៖ ការអនុវត្តផែនការសកម្មភាពគោលនយោបាយរបស់គ្រូ (ទី២)៖ ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សា និងសៀវភៅសិក្សា និងកែលម្អបរិស្ថានសិក្សា (ទី៣)៖ ការអនុវត្តអធិការកិច្ច (ទី៤)៖ ការពង្រឹងរង្វាយតម្លៃសិក្សាដូចជាការប្រឡងរង្វាយតម្លៃថ្នាក់ជាតិ តំបន់ និងអន្តរជាតិ និង (ទី៥)៖ កំណែទម្រង់ឧត្តមសិក្សា។

ជាផ្នែកមួយនៃកំណែទម្រង់វិស័យអប់រំផងដែរ ក្រសួងអប់រំបានដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូចំនួន ៥ ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំទូទាំងប្រទេស ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតមធ្យមសិក្សា ដែលរួមមាន ៖ (ស្តង់ដាទី១)៖ លទ្ធផលសិក្សារបស់សិស្ស (ស្តង់ដាទី២)៖ ការបង្រៀននិងរៀន (ស្តង់ដាទី៣)៖ ការចូលរួមរបស់សហគមន៍ (ស្តង់ដាទី៤)៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (ស្តង់ដាទី៥) ៖ គណនេយ្យភាពរបស់សាលារៀន។

ក្នុងឆ្នាំ២០២៤នេះ សាលារៀនចំនួន ៣៤៧ ត្រូវបានជ្រើសរើសជាសាលារៀនគោលដៅសម្រាប់ការអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធ្វើអធិការកិច្ច ផ្តល់ការគាំទ្រ និងជំរុញឱ្យប្រែក្លាយជាសាលាគំរូនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង