សមាគមក្រុមការងារ១០០រាត្រីប្រចាំរាជធានីភ្នំពេញ ធ្វើយុទ្ធនាការក្រោមប្រធាទបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ » និង «កម្ពុជាស្អាត ខ្មែរធ្វើបាន»
ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សមាគមក្រុមការងារ១០០រាត្រី ប្រចាំរាជធានីភ្នំពេញ បានធ្វើយុទ្ធនាការក្រោមប្រធាទបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ » និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅសមាគមរួមគ្នាអភិរក្សអក្សរខ្មែរ និងសាលាអន្តរជាតិស៊ីប៊ីអិន ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យុទ្ធនាការបរិស្ថាននេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងធ្វើបទបង្ហាញអំពី «ផលប៉ះពាល់នៃការចោលសំរាម ការទុកដាក់សំរាម និងថង់ប្លាស្ទិក ការលាងសម្អាតដៃ និងការដាំកូនឈេី» ដែលមានការចូលរួមពីសិស្សានុសិស្សប្រមាណ ៤០នាក់។
សកម្មភាពក្នុងការចូលរួមនូវយុទ្ធនាការនេះ អាចនឹងជំរុញឱ្យមានការលើកកម្ពស់អនាម័យក្នុងសហគមន៍ ដើម្បីបង្កើតសោភ័ណ្ឌភាព និងភាពស្រស់ស្អាំត គ្មានការបំពុលបរិស្ថាន និងឈានទៅការលុបបំបាត់ការចោលសំរាមសំណល់ប្លាស្ទិកឱ្យបានអតិបរិមានៅកម្ពុជា ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ៕