សមាគមក្រុមការងារ១០០រាត្រី ចូលរួមដាំកូនឈើ ក្នុងយុទ្ធនាការរបស់ក្រសួងកសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ សមាគមក្រុមការងារ១០០រាត្រីបានដឹកនាំអង្គការសមាគមដៃគូរចូលរួមយុទ្ធនាការដាំកូនឈើព្រៃលិចទឹក ក្នុងយុទ្ធនាការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ នៅក្នុងស្រុក បរិបូរណ៍ខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។
យុទ្ធនាការដាំកូនឈើព្រៃលិចទឹកនេះក្នុងទិសដៅ៖
– ជុំរុញអភិរក្សតំបន់អេកូឡូសុី ថែរក្សាព្រៃលិចទឹក នឹងមច្ឆាជាតិនៅជុំវិញបឹងទន្លេសាប
– អនុវត្តនូវយុទ្ធការ “បរិស្ថានស្អាតនឹងទេសចរណ៍” នៅជុំវិញបឹងទន្លេសាប អោយស្របទៅតាមគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ នឹងក្រសួងធនធានទឹក និងឧតុនិយម៕