ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ទាប់
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាពី៖ វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ទាប់ របស់ ធ.អ.ជ.ក., ស្ថានភាពវិវត្តន៍ថ្មីៗនៃវិស័យធនាគារ និងរបៀបវារៈផ្សេងៗ ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយមានការចូលរួមពីបណ្ដាអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕