**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញសម្ពោធដាក់ដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា ក្នុងស្រុកបាទី ខេត្តតាកែវ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុង “ពិធីសម្ពោធដាក់ដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា” ដោយមានការចូលរួមជាអធិបពី ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សាន វឌ្ឍនារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (ក.អ.យ.ក.) ទទួលបន្ទុកការងារមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីរាជការនៃក.ប.ទ. ព្រមទាំងតំណាងអង្គការមិនមែនរដ្ឋាភិបាល សហគ្រាសឯកជន និងដៃគូអភិវឌ្ឍន៍នានា គណៈអភិបាលស្រុកបាទី តំណាងមន្ទីរ ប.ទ. និង អ.យ.ក. ខេត្តតាកែវ សមាជិក-សមាជិកាក្រុមប្រឹក្សាទាំង ១៥ឃុំ នៃស្រុកបាទី នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមូលដ្ឋាន សរុបប្រមាណ ១៨០០ នាក់។

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា អាចលេចរូបរាងឡើងបាននាពេលនេះ គឺជាលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន តាមរយៈមូលនិធិ ស.អ. របស់ ក.ប.ទ. និងជំនួយឥតសំណងគូសាណូណិ របស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដើម្បីរួមចំណែកគាំទ្រដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍។

ថ្លែងក្នុងឱកាសនេះ លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក.ប.ទ. បានបញ្ជាក់ជូនថា ម.ប.ស. នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា មានមុខងារចម្បងចំនួន ៤ គឺ៖ (១) ផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយដល់សិស្សវិទ្យាល័យសាធារណៈ និងជាសាលប្រជុំ ព្រមទាំងជាសាលបណ្តុះបណ្តាលគ្រូបង្រៀនតាមប្រព័ន្ធបង្រៀនពីចម្ងាយ (២) ផ្តល់បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលដៅផ្សេងៗ (៣) ផ្តល់ទីតាំងជាប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់ផ្តល់សេវាទទួល និងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និងប្រជាជននៅសហគមន៍ និង (៤) ផ្តល់បន្ទប់អ៊ីនធឺណិតកាហ្វេ (Internet Café) សម្រាប់ប្រជាជននៅសហគមន៍អាចចូលប្រើប្រាស់ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជននៅតាមសហគមន៍នីមួយៗ។

ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា គូសបញ្ជាក់ពីសារសំខាន់ក្នុងនាមជាដៃគូសហប្រតិបត្តិការលើបេសកកម្មប្រទាក់ក្រឡាគ្នារវាង ក.អ.យ.ក. និង ក.ប.ទ. ដើម្បីអាចសម្រេចបានគោលដៅរួមនៃការបង្កើត ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឱ្យមានប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដែលរឹងមាំ និងមានអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យទូទាំងប្រទេស។

បន្ថែមពីលើនេះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសាទរចំពោះសមិទ្ធផលថ្មីគួរជាទីមោទនៈ នាថ្ងៃនេះ ដែលឆ្លុះបញ្ចាំងពីលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា-ជប៉ុន និងការគាំទ្រដល់របស់ជប៉ុនចំពោះដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅកម្ពុជា តាមរយៈគម្រោងបដិភាគហិរញ្ញប្បទានរបស់មូលនិធិ ស.អ. នៃ ក.ប.ទ. និងជំនួយឥតសំណងគូសាណូណិ របស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក.ប.ទ. បានមានប្រសាសន៍ថា តម្រូវការចាំបាច់ក្នុងការបង្កើត ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ គឺសបញ្ជាក់ពីចក្ខុវិស័យវែងឆ្ងាយក្នុងដែនសមត្ថកិច្ចរបស់ ក.ប.ទ. លើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីបំពេញបេសកកម្មលើកិច្ចការបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សឌីជីថល ទាំងក្នុងវិស័យសាធារណៈ និងឯកជនក្នុងការរៀបចំឱ្យមានប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដែលរឹងមាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្រ្តី មានសង្ឃឹមជឿជាក់ប្រកបដោយសុទិដ្ឋិនិយមថា នៅពេលដំណើរការបានពេញលេញ ម.ប.ស.
នឹងក្លាយជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ ទាន់ពេល និងចំគោលដៅ ដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ការអប់រំឌីជីថលប្រកបដោយស្មារតីបុរេសកម្ម និងគំនិតបើកទូលាយក្នុងការបំពេញបេសកកម្មលើកិច្ចការបរិវត្តកម្មរដ្ឋាភិបាលឌីជីថល សំដៅរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព ចំពោះគោលដៅយុទ្ធសាស្ត្រដែលកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងមុំមួយនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ជូនថា ម.ប.ស. នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា គឺជាសមិទ្ធផលដែលសម្រេចបានដំបូងគេបង្អស់ក្នុងចំណោមគម្រោងនៃការបង្កើត ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដើមចេញពីខេត្តតាកែវ ជាគម្រោងក្នុងដំណាក់កាលទី១ ហើយក្រុមការងារទទួលបន្ទុកគ្រោងនឹងចុះសិក្សាកំណត់យកទីតាំងអាទិភាព ជាបន្ដបន្ទាប់ដើម្បីសាងសង់ ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ ក្នុងខេត្តផ្សេងៗបន្ថែមទៀត នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង