**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា

ពន្ធដាររំលឹកជាថ្មី អំពីការលឹកទឹកចិត្តផ្នែកពន្ធដារ ដល់គម្រោងវិនិយោគក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ តាមរយៈព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍ បានរំលឹកអំពីការលើកទឹកចិត្តផ្នែកពន្ធដារ និងការសម្រួលនីតិវិធីផ្សេងទៀតជាច្រើនទៀត ជូនដល់វិនិយោគិន ដែលមានបំណងវិនិយោគនៅខេត្តព្រះសីហនុ។

អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា គម្រោងវិនិយោគ ៣ប្រភេទ ដែលផ្តល់ការលើកទឹកចិត្តជាច្រើន រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ ព្រមទាំងសម្រួលនីតិវិធីផ្សេងរួមមាន៖

ទី១/ គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំង ពោលគម្រោងនានា ដែលបានសាងសង់ហើយបានផ្អាកពន្យារ ឬបញ្ឈប់ការសាងសង់ ក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៦។
ទី២/ គម្រោងវិនិយោគដែលអាចចាប់ផ្តើមអនុវត្តបានភ្លាមៗ ក្នុងឆ្នាំ២០២៤។
ទី៣/ ការពង្រីកគម្រោងដែលមានស្រាប់។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា គម្រោងទាំង៣ប្រភេទ នឹងទទួលបានការលើកទឹកចិត្ត ផ្នែកពន្ធដារជាច្រើន ជាអាទិ៍មាន ការលើកលែងនូវប្រភេទពន្ធអាករសំខាន់ៗមួយចំនួន លើកលែងកម្រៃសេវាចុះបញ្ជី សម្រួលនីតិវិធីបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលលើកលែងទណ្ឌកម្មរដ្ឋបាល ចំពោះការធ្វើសវនកម្មពន្ធដារ ព្រមទាំងផ្តល់ការលើកទឹកចិត្ត ដោយពន្ធអាករជាបន្ទុករបស់រដ្ឋលើការផលិត និង/ឬការផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ គោលដៅទេសចរណ៍ ក្នុងខេត្តព្រះសីហនុផងដែរ។

ដើម្បីទទួលបានលើកទឹកចិត្តក្រោមកម្មវិធីពិសេសនេះ វិនិយោគិនខ្មែរ និងបរទេស និវាសនជន ឬអនិវាសនជន អាចដាក់ពាក្យស្នើសុំមកក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដែលមានទីតាំង២កន្លែងគឺ នៅខេត្តព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ឬនៅរាជធានីភ្នំពេញ ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់ជ្រោយចង្វារ៕

អត្ថបទដែលជាប់ទាក់ទង