**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ងី ច័ន្រ្ទផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ អ៊ីម៉ាំ គ្រូគង្វាល ក្រុមជំនុំមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់គ្រីស្ទបរិស័ទ**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រុំ ម៉ា**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់**អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន អនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល**ស៊ែប៊ី៖ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមានវត្តមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត និងមន្រ្ដីរាជការ សរុបប្រមាណ ៦៧៩នាក់។

យោងតាមរបាយការណ៍វឌ្ឍនភាពការងារក្នុងឆមាសទី១ ដោយ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានបង្ហាញថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចលទ្ធរបស់ខ្លួនគួរឱ្យកត់សម្គាល់ តាមកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងរួមមាន ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ សម្រេចបាន ៤៤% ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានលទ្ធផលប្រមាណ ៣៦% ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ សម្រេចបានលទ្ធផលប្រមាណ ៥២% និងទី៤. ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានលទ្ធផលប្រមាណ ៤៧%។

បន្ទាប់ពីស្ដាប់របាយការណ៍វឌ្ឍនភាព ដោយ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ, ការធ្វើបទបង្ហាញដោយឯកឧត្តមប្រធានកម្មវិធីទាំង៤ និងការចូលរួមពិភាក្សាដើម្បីផ្ដល់ធាតុចូលពីសំណាក់អង្គពិធីទាំងមូល ឯកឧត្ដម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបានក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមចំណែកដ៏សំខាន់នូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ សេចក្តីនឹករឭក និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាពប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអង្គពិធីទាំងមូល ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាមគ្គុទេ្ទសក៍ពោរពេញដោយសមត្ថភាព និងឆន្ទៈយ៉ាងមុតមាំ បាននិងកំពុងបន្តកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលទី ៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រ និងដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តទៀតថា ដើម្បីបន្តពន្លឿនកិច្ចការអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយ បានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល និងផ្អែកលើបាវចនាចំនួន៥ គឺ ទី១) ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ប្រមាណ ៧% ក្នុងមួយឆ្នាំ, ទី២) បង្កើតការងារឱ្យបានកាន់តែច្រើន ទី៣) សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ទី៤) បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងទី៥) ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ចំនួនបួនគឺ៖

ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិជនបទទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

ទី២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងការបណ្ដុះបណ្ដាល ដើម្បីឱ្យប្រជាជននៅតំបន់ជនបទមានឥរិយាបថល្អ ក្នុងការរស់នៅប្រកបដោយអនាម័យល្អ បរិស្ថានស្អាត និងផាសុកភាព។

ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលបន្ថែមក្រៅពីមុខរបរកសិកម្ម និងកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយភាពសម្បូរសប្បាយ។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើតភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតាមសហគមន៍ជនបទ និងជាពិសេសសហគមន៍ជនជាតិដើមភាគតិច។

ទី៤. ការពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជការស្របតាមគោលការណ៍ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្ដមរដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្ត្រីទាំងអស់នៃក្រសួង និងបានលើកឡើងពីគុណូបការៈនៃថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ព្រមទាំងបទពិសោធន៍ដឹកនាំដែលជាគំរូល្អៗសម្រាប់ការដឹកនាំបន្តវេន។

មុននឹងបញ្ចប់ឯកឧត្ដមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំដល់គ្រប់អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង បង្កើនល្បឿនការអនុវត្តការងារស្នូល ដើម្បីឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅជនបទ និងសម្រេចបានតាមផែនការគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង