**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកដល់សាធារណជន សូមប្រុងប្រយ័ត្នក្នុងការផលិតមាតិកា វីដែអូ ក្នុងគោលបំណងផ្សព្វផ្សាយលក់ផលិតផល រឺសេវាកម្មអ្វីមួយ ផ្ទុយនឹងច្បាប់

ភ្នំពេញ៖ តបតាមការស្នើសុំអន្តរាគមន៍ និងចាត់វិធានការចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម ដែលតែងតែធ្វើការបង្ហោះផ្សព្វផ្សាយលក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅឈ្មោះ ភី រាជ្យ ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ជាងលក់គ្រឿង អំភ្លីឆក់ត្រី និងគណនីTik Tok មានឈ្មោះ electric ដែលពាក់ព័ន្ធនិងករណីបង្ហោះផ្សព្វផ្សាយលក់សម្ភារៈឧបករណ៍ឆក់ត្រីលើបណ្តាញសង្គម។

ការបង្ហោះផ្សព្វផ្សាយនេះឈ្មោះ ភី រាជ្យ ធ្វើឡើងដើម្បីជួយលក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់ អោយបងប្រុសរបស់ខ្លួនឈ្មោះ នាង សារ៉ាក់ ដែលជាជនពិការ មានអាសយដ្ឋាននៅស្រុកអង្គរជ័យ ខេត្ដកំពត ។

បន្ថែមពីនោះស្នងការដ្ឋាននគរបាលខេត្ដកំពត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពត បានចុះដកហូតសម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់មួយចំនួន និងបានធ្វើការអប់រំណែនាំឈ្មោះ នាង សារ៉ាក់។ ក្រោយទទួលបានការអប់រំណែនាំ ឈ្មោះ នាង សារ៉ាក់ ព្រមទទួលស្គាល់កំហុស និងបានធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពកែឆ្នៃ លក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់តទៅទៀត។

ចំពោះឈ្មោះ ភី រាជ្យ ក៏បានទទួលស្គាល់នូវកំហុសដែលខ្លួនបានប្រព្រឹត្ត និងបានធ្វើកិច្ចសន្យា ថានឹងបញ្ឈប់ផ្សព្វផ្សាយលក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់តទៅទៀត និងបានលុបរាល់វីដេអូដែលខ្លួនបានផ្សព្វផ្សាយពុំអោយមាននៅលើបណ្ដាញសង្គមទៀតឡើយ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នក្នុងការផលិតមាតិកា វីដែអូ ក្នុងគោលបំណងផ្សព្វផ្សាយលក់ផលិតផល រឺសេវាកម្មអ្វីមួយ ផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង