ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំ និងកម្មវិធីបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការស៊ីវិល
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសធារណៈក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្មវិធីបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការស៊ីវិល ដោយមានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ ៕