**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការអភិរក្ស និងការស្តារឡើងវិញនូវសត្វក្តាន់ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ការអភិរក្ស និងការស្តារឡើងវិញនូវសត្វក្តាន់ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ”។

តាមរបាយកាណ៍របស់អង្គការអភិរក្សសត្វព្រៃ WWF បានបញ្ជាក់ឲ្យដឹងថា តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និងការប្រើឧបករណ៍ដ្រូននៅក្នុងការសិក្សា ជាលទ្ធផល សត្វក្តាន់ មានដង់ស៊ីតេប្រមាណ៤២ក្បាលនៅក្នុង១គម និងមានចំនួនសត្វក្តាន់សរុប៨៤ក្បាលនៅក្នុងផ្ទៃដីក្រឡា ២គម ដែលជាទីតាំងសិក្សានៅផ្នែកខាងជើងនៃដែនជម្រកនៅក្នុងរដូវប្រាំងប៉ុណ្ណោះ ។

បច្ចុប្បន្នប្រភេទសត្វក្តាន់នេះ កំពុងប្រឈមទៅនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ រួមមានការបាត់បង់ទីជម្រក ដោយការទន្ទ្រានដីព្រៃសម្រាប់ធ្វើកសិកម្ម ការកាប់ព្រៃ និងការប្រម៉ាញ់ជាដើម។ ហើយការសិក្សាបន្ថែមកំពុងប្រព្រឹត្តទៅ ដើម្បីទទួលបានទិន្នន័យពេញលេញ ពីប្រជាករសរុបរបស់សត្វក្តាន់ លក្ខខណ្ឌជីវៈសាស្ត្រ និងទីជម្រករបស់វា។

អង្គការបន្តថា គោលបំណងរបស់អង្គការគឺដើម្បី ៖-ពិនិត្យនិងបង្កើតយន្តការប្រសិទ្ធភាពរយៈពេលវែងក្នុងការការពារ និងគ្រប់គ្រងដែនជម្រកសត្វព្រៃ ដើម្បីចូលរួមអភិរក្សសត្វក្តាន់និងទីជម្រករបស់វា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនិងប្រជាជនមូលដ្ឋាន-ពង្រឹងការយល់ដឹងនិងតាមដានប្រជាករសត្វក្តាន់សរុប ព្រមទាំងទីជម្រករបស់វាតាមរយៈការតាមដានទៀងទាត់ដោយប្រើប្រាស់វិធីសាស្ត្រស្តង់ដារ-លើកទឹកចិត្តការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការចូលរួមកិច្ចការងារអភិរក្ស រក្សានូវ ទីជម្រក និងស្តារឡើងវិញ ដោយលើកស្ទួយជីវៈភាពរស់នៅរបស់ប្រជាជន-បង្កើតកម្មវិធីបង្កាត់ពូជសត្វក្តាន់នៅនឹងទីតាំងអភិរក្សដែលមានវត្តមានសត្វក្តាន់តិចតួចនៅក្នុងបរិវេណ នៃដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដោយរៀបចំទីតាំងបង្កាត់ពូជយ៉ាងហោចណាស់ឱ្យបានសត្វក្តាន់មេចំនួន១០ក្បាលនៅក្នុងឆ្នាំ២០២៦-រៀបចំកម្មវិធីស្តារនិងលែងសត្វក្តាន់ទៅធម្មជាតិវិញទាំងនៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ឬទី ជម្រកសមស្របផ្សេងទៀតនៅក្នុងឆ្នាំ២០២៧ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍បញ្ជាក់ថា តំបន់សត្វក្តាន់នេះ ត្រូវបានបង្កើតជាដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែលមាន ទំហំ១២,៧៧០ហិកតា នៅឆ្នាំ២០១៨ ដោយក្រសួងបរិស្ថានតាមរយៈ អនុក្រឹតលេខ១២៨ និងបានកែប្រែទំហំរបស់វាទៅ១៤,២២១ហិកតា ដោយអនុក្រឹតលេខ១៩០សជណ នៅឆ្នាំ២០២៣ ។

ឯកឧត្តម វ៉ា ថន បានថ្លែងការកោតសរសើរចំពោះអង្គការWWF ដែលតែងតែរួមសហការគាំទ្រ ដើម្បីបង្កើតកម្មវិធីជាច្រើនក្នុងការជួយអភិវឌ្ឍលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅមូលដ្ឋាន តាមរយ:ការការពារអភិរក្ស និងស្តារឡើងវិញនូវជីវ:ចម្រុះ ជាពិសេសការអភិរក្សសត្វក្តាន់ ។

ឯកឧត្តម វ៉ា ថន បន្តថា ដើម្បីចូលរួមការពារ និងអភិរក្ស ព្រមជាមួយការស្តារសត្វក្តាន់ សត្វផ្សោត និងជីវៈចម្រុះ ឱ្យមាននិរន្តរភាព គឺត្រូវបញ្ឍប់ការកាប់បំផ្លាញ់ព្រៃលិចទឹក ការឆក់ ការបរបាញ់ ដាក់អន្ទាក់ បំពុល និងការបរិភោគ ដោយបង្វែរមកការអភិរក្ស និងទាញយកផលប្រយោជន៍តាមរយ:ផ្នែកទេសចរណ៍ បង្កើនការដាំដើមឈើ និងពង្រីកការផ្សព្វផ្សាយដល់មូលដ្ឋាន និងយាមការជាប្រចាំព្រមទាំងរាយការណ៍ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ដោយការងារទាំងនេះ មិនមែនជាការងាររបស់អាជ្ញាធរខេត្តតែមួយផ្នែកនោះទេ វាគឺជាកាតព្វកិច្ច និងតម្រូវឱ្យមានការចូលរួមពីបងប្អូនប្រជាមូលដ្ឋានសហគមន៍ ទើបការងារនេះរក្សាបានតុល្យភាព និងផ្តល់សារប្រយោជន៍ដល់សហគមន៍យូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង