**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីសម្ពោធ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីសម្ពោធបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

បណ្តាញសាកលវិទ្យាល័យសាយប័រ មានការចូលរួមពីគ្រឹះស្ថានឧត្ដមសិក្សានានានៅក្នុងប្រទេសកម្ពុជា រួមមាន៖ ១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣. សាកលវិទ្យាល័យស្វាយរៀង ៤. សាកលវិទ្យាល័យជាតិបាត់ដំបង ៥. សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ៦. សាកលវិទ្យាល័យភូមិន្ទកសិកម្ម ៧. សាកលវិទ្យាល័យជាតិគ្រប់គ្រង ៨. សាកលវិទ្យាល័យជាស៊ីមកំចាយមារ ៩. សាកលវិទ្យាល័យក្រចេះ ១០. វិទ្យាស្ថានគរុកោសល្យបាត់ដំបង ១១. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និង ១២. សាកលវិទ្យាល័យអង្គរ ។ កិច្ចការសំខាន់របស់បណ្តាញសាកលវិទ្យាល័យសាយប័រ គឺរៀបចំការសិក្សា និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថល ជាទម្រង់ (Platform) មួយសម្រាប់និស្សិតទាំងអស់អាចចូលរួមទទួលបានចំណេះដឹង និងរៀនតាមប្រព័ន្ធឌីជីថលនេះ ហើយសាកលវិទ្យាល័យដែលពាក់ព័ន្ធនឹងថតជាវីដេអូបង្រៀន និងរៀនផ្សេងទៀតដើម្បីដាក់ចូលទៅក្នុងទម្រង់ (Platform) នោះ។

ក្នុងន័យនេះ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណងដូចជា៖ ១). បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ២). ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់នូវថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក ៣). ផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង ៤). បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់ និងសាកលលោក ។

ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងបញ្ចកោណទី៥ ផ្តោតសំខាន់លើ «បច្ចេកវិទ្យាឌីជីថល» ក៏ដូចជាការឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ហើយក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងគាំទ្រយ៉ាងពេញទំហឹងដល់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ព្រមទាំងគោលដៅក្នុងការចងក្រងសាកលវិទ្យាល័យនានា ដើម្បីដោះស្រាយគម្លាតនៃការអប់រំ និងភាពបត់បែនដល់និស្សិត ស្របតាមនិន្នាការសេដ្ឋកិច្ច និងសង្គមឌីជីថល ៕

អត្ថបទដែលជាប់ទាក់ទង