ឯកឧត្តម ប្រាក់ សុខុន ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាតសភាប្រើភាសាបារាំងលើកទី៤៩
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានដឹកនាំគណៈប្រតិភូសភាកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រតិភូ ដើម្បីត្រៀមចូលរួមមហាសន្និបាតលើកទី៤៩ នៃសភាប្រើភាសាបារាំង (APF) នៅប្រទេសកាណាដា ដោយមានការចូលរួមពីសមាជិក សមាជិកា និងមន្ត្រីអមនៃគណៈប្រតិភូសភាកម្ពុជា។
កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤៕