អគ្គនាយកពន្ធនាគារ អញ្ជើញចុះសួសុខទុក្ខមន្រ្តីក្នុងពន្ធនាគារខេត្តកណ្តាល
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះសួសុខទុក្ខមន្រ្តីក្នុងពន្ធនាគារខេត្តកណ្តាល និងបានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីក្រោមឱវាទបន្តអនុវត្តន៍ផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានពន្ធនាគារ។
ឯកឧត្តម អគ្គនាយក បានបន្តពិនិត្យស្ថានភាពរស់នៅរបស់ជនជាប់ឃុំតាមបន្ទប់ ទីធ្លាហាត់ប្រាណ បណ្ណាល័យ បន្ទប់រៀន កម្មវិធីបណ្តុះបណ្តាលជំនាញនានា និងរបបអាហារផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Claudia Soares Gomez Diaz អនុប្រធានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្សប្រចាំនៅកម្ពុជា(OHCHR) និងសហការី ៕