**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

រដ្ឋមន្ត្រីសាធារណការ៖ ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក គឺជាសមិទ្ធផលមួយដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាច្បាប់ដំបូងបង្អស់ សម្រាប់គ្រប់គ្រងការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ច្បាប់នេះបានកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍ វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ក៏ដូចជាផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក នៅសណ្ឋាគារភ្នំពេញ និងដោយមានការចូលរួមពី ឯកឧត្តម អ៊ូស៊ីណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា លោក សាណូយ កាសីម៉ាសា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា និងមាន លោក លោកស្រី និងអង្គសិក្ខាសាលាជាច្រើនរូបទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបន្ថែមដែរថា ច្បាប់នេះគឺជាឧបករណ៍គតិយុត្តដ៏សំខាន់មួយសម្រាប់ពង្រឹងការគ្រប់គ្រង និងលើកកម្ពស់ការអភិវឌ្ឍវិស័យ ដឹកជញ្ជូនតាមផ្លូវទឹកក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងដែរថា កម្ពុជាមានបណ្តាញផ្លូវទឹកប្រទាក់ក្រឡាគ្នាដែលផ្តល់នូវសក្តានុពលខ្ពស់ សម្រាប់ការដឹកជញ្ជូនតាម ផ្លូវទឹក ទាំងនៅក្នុងផ្ទៃប្រទេស និងជាមួយបណ្តាប្រទេសនានានៅលើពិភពលោក។ វិស័យដឹក ជញ្ជូនតាមផ្លូវទឹក ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកស្ទួយការអភិវឌ្ឍសង្គម សេដ្ឋកិច្ច, បង្កើតឱកាសដល់អ្នកវិនិយោគជាតិនិងអន្តរជាតិ, បង្កើនការងារជូនដល់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរ សមុទ្រ និងតំបន់ទន្លេ បឹង ស្ទឹង ព្រែក។

ស្របពេលវិស័យដឹកជញ្ជូនតាមផ្លូវទឹកកំពុងមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័សពីមួយ ថ្ងៃទៅមួយថ្ងៃ ការធ្វើអាជីវកម្ម និងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែមួយចំនួន គឺពុំទាន់បានអនុវត្តនិងប្រតិបត្តិទៅតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ជាធរមានឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ ដែលជាការចាំបាច់និងមានសារៈសំខាន់ដើម្បីគ្រប់គ្រង លើកកម្ពស់ និងអភិវឌ្ឍវិស័យ ដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែល្អប្រសើរ និងប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដោយមើលឃើញនូវតម្រូវការចាំបាច់ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងវិស័យដឹកជញ្ជូនតាមផ្លូវទឹក, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការអាទិភាពក្នុងការពង្រឹង និងលើក កម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេស រួមជាមួយនឹងការអភិវឌ្ឍ វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែផងដែរ តាមរយៈគម្រោងអភិវឌ្ឍសាងសង់ពង្រីក សមត្ថភាពកំពង់ផែ និងការធ្វើកំណែទម្រង់ ដើម្បីកាត់បន្ថយតម្លៃឡូជីស្លឹក បង្កើនភាពប្រកួតប្រជែង និងផ្តល់សេវាប្រកបដោយភាពឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព។

បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្តតម្រង់ទិស និងពន្លឿនការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការដឹក ជញ្ជូនតាមផ្លូវទឹក ដែលត្រូវបានរំលេចយ៉ាងច្បាស់ ជាការងារអាទិភាព នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងន័យនេះក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងសហការជាមួយក្រសួង-ស្ថាប័ន ដៃគូ អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំនូវសេចក្តីព្រាងច្បាប់ ស្តីពីការដឹកជញ្ជូនតាម ផ្លូវទឹក រហូតទទួលបានការអនុម័ត និងប្រកាសឱ្យប្រើប្រាស់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង