**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

អភិបាលខេត្តបាត់ដំបង៖ មន្រ្តីណា ពាក់ព័ន្ធនឹងការរំលោភក្នុងតំបន់ហាមឃាត់ នឹងត្រូវទទួលរងវិធានការរដ្ឋបាល

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំស្តីពីការទប់ស្កាត់ការទន្រ្ទានកាន់កាប់ដីរដ្ឋ ក្នុងតំបន់ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ-សង្កែ-មោងឬស្សី និងថ្មគោល នៃខេត្តបាត់ដបង។

កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួម ពីប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោក អភិបាលស្រុកទាំងបួន មានស្រុកមោងឬស្សី ស្រុកសង្កែស្រុកឯកភ្នំពេញនិងស្រុកថ្មគោល លោកមេឃុំពាក់ព័ន្ធទាំង១៤ឃុំ នៃស្រុកទាំងបួន ក្នុងខេត្តបាត់ដំបង។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានអនុញ្ញាតឲ្យអភិបាលស្រុក មន្ទីរជំនាញលោកមេឃុំពាក់ព័ន្ធ ឡើងរាយការណ៍ពីលទ្ធផលនិងបញ្ហាប្រឈមនានាជូនអង្គប្រជុំ ដើម្បីក្តាប់របាយការណ៍ និងរកដំណោះស្រាយ ចាត់វិធានការតាមច្បាប់។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពីស្តាប់របាយការណ៍លទ្ធផល នៃទប់ស្កាត់ការទន្រ្ទានកាន់កាប់ដីរដ្ឋ ក្នុងតំបន់ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាបជាតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ-សង្កែ និងមោងឬស្សី និងស្រុកថ្មគោល និងបានរំលឹកថា មន្រ្តីជំនាញពាក់ព័ន្ធយើង បានធ្វើការបោះបង្គោលរវាងព្រំដីហាមឃាត់និងដីដែលរាជរដ្ឋាភិបាល បានឆ្វៀលជូនប្រជាប្រពលរដ្ឋរួចកន្លងមកហើយនោះ និងបង្គោលព្រំរវាងពីឃុំ១ទៅឃុំ១ទៀត ឲ្យបានច្បាស់លាស់ ដោយគ្មានការលួចរំកិលបង្គោលព្រំនោះបានឡើយ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានប្រាប់ប្រជាពលរដ្ឋណា ដែលបានរំលោភក្នុងតំបន់ហាមឃាត់កន្លងមក និង ជនណាដែលកំពុងបន្តទន្រ្ទានយកដីបន្តទៀត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំពាក់ព័ន្ធ ទាំងអស់សូមកុំឲ្យមានការ ពាក់ព័ន្ធ ជាមួយជនល្មើសឡើយ បើមន្រ្តីណាមានការពាក់ព័ន្ធ ត្រូវទទួលរងវិធានការរដ្ឋបាល ហើយមន្រ្តីទាំងអស់ត្រូវសហការគ្នាទប់ស្កាត់ឲ្យបាន និងមិនអនុញ្ញាតឲ្យកើតមាននូវបទល្មើសទាំងអស់នេះ បន្តកើតមានឡើងបន្ថែមទៀត បើជនល្មើសណានៅតែបន្តសកម្មភាពអាណាធិបតេយ្យនេះទៀត គឺយើងជាអាជ្ញាធរមូលដ្ឋានគ្រប់ទីកន្លែង គ្រប់ជំនាញ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់។

ជាទីបញ្ចប់ ឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើដល់មន្រ្តីពាក់ព័ន្ធទាំងអស់ក្នុងកិច្ចប្រជុំថា សូមមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយបទបញ្ជាថ្នាក់លើបន្ថែមទៀត ដល់ពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនកុំឲ្យបន្តសកម្មភាពណា ដែលនាំឲ្យខុសច្បាប់ ហើយយើងជាមន្រ្តីត្រូវធ្វើសកម្មភាពត្រួតពិនិត្យរឿងនេះជាប្រចាំដូចភ្លៀងរលឹមដាច់ខាតមិនឲ្យកើតមានទៀតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង