ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត ជួបពិភាក្សាការងារតាមអនឡាញ ជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថានសិង្ហបុរី
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារតាមរយៈអនឡាញ (Microsoft team) ជាមួយលោកស្រី Grace Fu រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងនិរន្តភាពនៃសាធារណរដ្ឋសិង្ហបុរី។
កិច្ចពិភាក្សានៃសហប្រតិបត្តិការការទូតនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនៃវិស័យបរិស្ថានឋិតក្នុងក្របខណ្ឌអាស៊ាន។