**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិភាក្សាលើ ផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០២៤-២០២៨

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង «ផែនការយុទ្ធសាស្រ្ត ទីស្ដីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤-២០២៨៖ ការពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពស្ថាប័ន»។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.), ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធាន ក.ស.វ. និងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំនេះ គឺដើម្បីជាមគ្គុទ្ទេសក៍បង្ហាញផ្លូវ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងបំពេញការងារប្រកបដោយសមត្ថភាព, គុណភាព និងប្រសិទ្ធភាព ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។ ផែនការយុទ្ធសាស្រ្តនេះ ក៏អាចជាឯកសារមួយ ដែលជាមូលដ្ឋាន សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តថវិកា និងថវិកាប្រចាំឆ្នាំផងដែរ ហើយអង្គភាពក្រោមឱវាទត្រូវរៀបចំផែនការរបស់ខ្លួនទៅតាមផ្នែកនីមួយៗ ដោយមានទាំងផែនការសកម្មភាព មធ្យោបាយ និងសូចនាករសមិទ្ធកម្មគន្លឹះ (KPI)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍បន្តថា ទីស្តីការគណៈរដ្ឋមន្រ្តីមានចក្ខុវិស័យចង់ក្លាយជាស្ថាប័នមានសមត្ថភាព, វិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការបំពេញការងារប្រកបដោយគុណភាព, ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។ ដើម្បីសម្រេចចក្ខុវិស័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការយល់ថា ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវមានគុណតម្លៃស្នូល (Core Value) ចំនួន០៤ គឺ៖ (១).នីតិរដ្ឋ និងការពារផលប្រយោជន៍សាធារណៈ, (២).គុណាធិបតេយ្យ, (៣).សាមគ្គីភាព និងបរិយាប័ន្ន និង(៤).វិជ្ជាជីវៈ និងក្រមសីលធម៌។ ដោយផ្អែកលើចក្ខុវិស័យ និងគុណតម្លៃស្នូលខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានផ្តល់ការណែនាំតម្រង់ទិសដល់ក្រុមការងារចំពោះកិច្ច រៀបចំផែនការយុទ្ធសាស្រ្ត ឱ្យធ្វើគិតគូរអំពីបេសកកម្មរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចំនួន០៤ ដែលរួមមាន៖ (១).ការរៀបចំកិច្ចដំណើរការរបស់គណៈរដ្ឋមន្រ្តី និងការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី, (២).ការសិក្សាស្រាវជ្រាវ ពិនិត្យ និងផ្តល់យោបល់លើសំណើ/ឯកសាររបស់ក្រសួងស្ថាប័ន និងលិខិតបទដ្ឋានគតិយុត្ត ទាំងទិដ្ឋភាពច្បាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌, (៣).ការសម្របសម្រួលកិច្ចការអន្តរក្រសួង និង(៤).ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ដើម្បីសម្រេចបាននូវបេសកកម្មខាងលើនេះ ប្រកបដោយភាពជោគជ័យ ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវ៖ (១).រៀបចំវិភាគមុខងារ និងរចនាសម្ព័ន្ធឡើងវិញឱ្យសមស្រប, (២).រៀបចំប្រព័ន្ធការងារឱ្យកាន់តែស្រាល និងមានប្រសិទ្ធភាព, (៣).បណ្តុះបណ្តាលសមត្ថភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស, (៤).ជំរុញបរិវត្តកម្មឌីជីថល និង(៥).ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ និង (៦).ពង្រឹងអភិបាលកិច្ច និងភាពជាដៃគូ។
អង្គប្រជុំបានធ្វើការពិភាក្សាទៅលើក្របខណ្ឌទស្សនទាន ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្រ្តីជារួម និងបន្ទាប់មកបានពិនិត្យ និងពិភាក្សាទៅតាមចំណុចនីមួយៗ រួមមាន៖ ចក្ខុវិស័យ, បេសកកម្ម, គុណតម្លៃស្នូល, វិស័យអាទិភាព, គោលបំណង និងចង្កោមសកម្មភាព ព្រមទាំងយន្តការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ជាដើម។

នៅចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារចំពោះកិច្ច ដែលបានខិតខំរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០២៤-២០២៨ និងស្នើឱ្យក្រុមការងារបន្តពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ ដើម្បីកែសម្រួល និងសម្រួចឯកសារនេះ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ រួចដាក់ឆ្លងកិច្ចប្រជុំពិនិត្យ និងពិភាក្សាម្តងទៀត ដើម្បីអាចប្រកាសដាក់ឱ្យប្រើប្រាស់បានឆាប់ ៕

អត្ថបទដែលជាប់ទាក់ទង