**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ**អភិបាលរងរាជធានីភ្នំពេញ៖ កម្ពុជាតែងតែគិតគូពីសន្តិភាពជាសំខាន់ ខណៈអ្នកដែលនិយាយថា កម្ពុជាមិនបានគិតគូរពីសន្តិភាព គឺជាការគិតបែបគំនិតអវិជ្ជមាន**អភិបាលរងរាជធានីភ្នំពេញ៖ មហាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» រៀបចំឡើងដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា**អភិបាលរងរាជធានីភ្នំពេញ៖ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញ ផ្ទៃប្រទេស ទើបមានឱកាសលេងកីឡា និងបង្កើតបានព្រឹត្តិការណ៍កីឡាផ្សេងៗ**ក្រសួងការបរទេសរុស្ស៊ី អះអាងថា កប៉ាល់ដឹកទំនិញឈ្មោះថា «Ursa Major» បានលិចនៅក្នុងសមុទ្ទមេឌីទែរ៉ាណេ**នាយឧត្តមសេនីយ៍ សៅ សុខា៖ ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងចំនួន៤០៦បណ្ដឹង ចាត់ការ២០៦បណ្តឹង នៅសល់២០០បណ្តឹង កំពុងបន្តចាត់ការតាមនីតិវិធី

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញចូលរួមពិធី ជួបជុំអតីតនិស្សិតនៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យជូឡាឡុងកន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីជួបជុំអតីតនិស្សិតនៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យជូឡាឡុងកន (Chulalongkon University) និងមានការចូលរួមពី ឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា សាស្ត្រាចារ្យជំនួយបណ្ឌិត អនុប្រធានសមាគមអតីតនិស្សិត នៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យជូឡាឡុងកន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំសមាគម និងអតីតនិស្សិតនៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យជូឡាឡុងកន សរុបចំនួនប្រមាណ ៥៨នាក់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់សមាគមអតីតនិស្សិត នៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យជូឡាឡុងកន ដែលបានរៀបចំកម្មវិធីនេះឡើងនៅទីក្រុងភ្នំពេញ។

កម្មវិធីនេះមិនត្រឹមតែជួយឱ្យអតីតនិស្សិតអាចជួបជុំគ្នារំឭកអនុស្សាវរីយ៍អំឡុងពេលសិក្សានៅសាកលវិទ្យាល័យប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវឱកាសឱ្យអតីតនិស្សិតចែករំលែកបទពិសោធន៍ និងពង្រឹងទំនាក់ទំនងរវាងគ្នា សម្រាប់កិច្ចសហការ ការអភិវឌ្ឍអាជីព និងការងារនាថ្ងៃអនាគត។

ជាងមួយទសវត្សរ៍កន្លងមកនេះ និស្សិតកម្ពុជាមានចំនួនប្រមាណជាង ២៥០០នាក់ បានទៅបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សាឧត្តមសិក្សានានាក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលក្នុងនោះមាននិស្សិតចំនួនប្រមាណ ២១៣២នាក់ បានទទួលអាហារូបករណ៍ព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន។ គិតត្រឹមដើមឆ្នាំ២០២៤ មាននិស្សិតអាហារូបករណ៍ព្រះរាជទានសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ ថ្នាក់បណ្ឌិត ចំនួនប្រមាណ ១៩០៩នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលក្នុងនោះមាននិស្សិតចំនួន ៣៧នាក់បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យជូឡាឡុងកន។ បច្ចុប្បន្ន អតីតនិស្សិត នៃមហាវិទ្យាអប់រំ សាកលវិទ្យាល័យជូឡាឡុងកនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដោយពួកគេបានត្រឡប់មកបំពេញការងារនៅតាមអង្គភាពផ្សេងៗក្នុងប្រទេសកម្ពុជា ជាពិសេសបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជានៅតាមបណ្តាគ្រឹះស្ថាននានាទូទាំងប្រទេស។

ក្នុងបរិបទបរិវត្តកម្មឌីជីថលដែលសង្គមសេដ្ឋកិច្ចមានការវិវត្តឥតឈប់ឈរ ចំណេះដឹង បទពិសោធន៍របស់អតីតនិស្សិតដែលទទួលបានពីសាកលវិទ្យាល័យ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនុវត្តការងារ និងបន្តការសិក្សាពេញមួយជីវិត ក្នុងគោលដៅ ដើម្បីចូលរួមលើកកម្ពស់ភាពជាពលរដ្ឋជាតិ និងពលរដ្ឋសាកល។ ទំនាក់ទំនងរវាងអតីតនិស្សិតទាំងអស់ នឹងជំរុញឱកាសបង្កើតឱ្យមានកិច្ចសហប្រតិបត្តិ ឈានទៅលើកកម្ពស់នវានុវត្តន៍ ដែលចូលរួមចំណែកជំរុញដល់ការអភិវឌ្ឍសង្គមជាតិបានប្រកបដោយចីរភាព។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យជុឡាឡុងកន ជាពិសេសសាស្ត្រាចារ្យ និងបុគ្គលិកអប់រំទាំងអស់ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបញ្ញាស្មារតី ក្នុងបុព្វហេតុការរីកចម្រើនរបស់និស្សិតគ្រប់រូប ក៏ដូចជាបានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន ដែលព្រះអង្គបានជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង