**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

អភិបាលខេត្តស្ទឹងត្រែង ថ្លែងថាការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ មានគោលបំណង និងទិសដៅសំខាន់ៗ៦ចំណុច

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ។

ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា មុននេះបន្តិច យើងទើបតែបានស្តាប់សារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អានដោយ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានគូស បញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់ដ៏មានសារៈសំខាន់ នៃការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនថ្ងៃទី២៦ ខែមិថុនា ជារៀងរាល់ឆ្នាំ កន្លងមកនេះ គឺដើម្បីចូលរួមជាមួយពិភពលោកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមស្មារតី នៃអនុសញ្ញា និងពិធីសារស្តីពីគ្រឿងញៀនរបស់អង្គការ សហប្រជាជាតិ ដែលកម្ពុជាជាហត្ថលេខី និយាយជារួមក្នុងក្របខ័ណ្ឌជាសកល និងនិយាយដោយឡែក ក្នុងក្របខ័ណ្ឌជាតិ គឺដើម្បីណែនាំ ជំរុញ និងរំលឹកដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿង ញៀន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយឈរលើភាពម្ចាស់ការ និងស្មារតីទទួលខុសត្រូវខ្ពស់ ទាំង ក្នុងការងារអនុវត្តច្បាប់ ការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាលស្តារនីតិសម្បទា និងសមាហរណកម្ម អ្នកញៀនគ្រឿងញៀន ពិសេសចំពោះការអនុវត្តខ្លឹមសារប្រធានបទរបស់អង្គការសហប្រជាជាតិ និង ប្រធានបទជាតិ ដែលបានដាក់ចេញប្រចាំឆ្នាំ។

ឯកឧត្ដមប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បញ្ជាក់ថា ក្នុងន័យនេះ ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ មានគោលបំណង និងទិសដៅដូចខាងក្រោម៖

១. លើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុស ច្បាប់ ឈានទៅបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងកាត់បន្ថយតម្រូវការគ្រឿង ញៀនខុសច្បាប់។

២. លើកទឹកចិត្តបុគ្គលម្នាក់ៗឱ្យទទួលយករបៀបរស់នៅដែលមានសុខភាពល្អ ដែលមិនពាក់ ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងរបៀបរស់នៅដែលអាចកាត់បន្ថយបាននូវហានិភ័យ នៃការញៀនគ្រឿងញៀន។

៣. ធ្វើការពិនិត្យឡើងវិញ ដោយធ្វើការពង្រឹងគោលនយោបាយ និងច្បាប់ស្តីពីកាត្រួតពិនិត្យ គ្រឿងញៀននៅក្នុងប្រទេសនីមួយៗ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

៤. ជួយជនរងគ្រោះដោយគ្រឿងញៀន តាមរយៈការផ្សព្វផ្សាយ និងផ្តល់លទ្ធភាពទទួលបាន សេវាព្យាបាល និងស្តារនីតិសម្បទាដោយសមស្រប។

៥. លើកទឹកចិត្តដល់កិច្ចសហការរវាងរាជរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីដោះស្រាយបញ្ហាសកល នៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀន ខុសច្បាប់។ ផ្តល់នូវវេទិកា និងឱកាសមួយសម្រាប់អ្នកពាក់ព័ន្ធផ្សេងៗគ្នា ដើម្បីមករួមគ្នា ចែករំលែកគំនិត និងបង្កើតដំណោះស្រាយជុំវិញបញ្ហាគ្រឿងញៀន។

៦. លើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសនានាក្នុងការដោះស្រាយ ទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន។

គោលដៅទាំងនេះមានសារៈសំខាន់ណាស់ក្នុងការធានាថាបុគ្គល ក្រុមគ្រួសារ សហគមន៍ និង បណ្តាប្រទេសនានាទូទាំងពិភពលោក អាចយកឈ្នះលើបញ្ហាប្រឈមនានាដែលបណ្តាលមកពីការ ប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀនខុសច្បាប់។

ឯកឧត្ដម ស្វាយ សំអ៊ាង បានលើកឡើងថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ជានិច្ចកាល តែងចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ ដល់ក្រុមគោលដៅ ដែលជាសិស្ស និស្សិត យុវជន យុវតី និងប្រជាពលរដ្ឋទូទៅ ព្រមជាមួយនិងការ ប្រើប្រាស់បណ្តាញផ្សព្វផ្សាយពត៌មាន តាមរយៈវិទ្យុ ទូរទស្សន៍ រួមនិងការប្រើប្រាស់បណ្តាញទំនាក់ ទំនងសង្គមនានា អំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ផលប៉ះពាល់ ក៏ដូចជាគ្រោះថ្នាក់ដែល បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ដោយមានការចូលរួមសហការយ៉ាងសកម្មពីមន្ទីរ អង្គភាព ពាក់ព័ន្ធ អង្គការ-សមាគមជាតិ-អន្តរជាតិ និងវិស័យឯកជន ទៅតាមកម្រិតនៃការទទួលខុស ត្រូវ រៀងៗខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង