**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ

សម្ដេចធិបតី៖ ដរាបណាគណបក្សប្រជាជនកម្ពុជា នៅមានឱកាសដឹកនាំបន្ត ជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជន អតីតមន្រ្តីរាជការ នៅតែបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្តបន្តាប់

ភ្នំពេញ៖ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១៧ នៃទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅមានឱកាសដឹកនាំបន្ត ជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជន អតីតមន្រ្តីរាជការ នៅតែបន្តយកចិត្តទុកដាក់និងលើកកម្ពស់ជាបន្តបន្តាប់ តិចច្រើនយើងត្រូវបន្តជួយគ្នាយកចិត្តទុកដាក់

សម្ដេចធិបតីបានមានប្រសាសន៍ថា ការងារសម្រាប់អតីតយុទ្ធមាន៣រួមមាន កិត្តិយស, ជីវភាព និងឱកាស​ ដែលជាគោលដៅចាំបាច់គិតគូរដល់អតីតយុទ្ធជនទាំងអស់នៅក្នុងបន្ទុក។

សម្ដេចបានបញ្ជាក់ថា ការបង្កើតពិធីនេះ ដើម្បីបំផុសស្មារតីកូនខ្មែរជំនាន់ក្រោយគ្រប់រូប មិនថាដប់ឆ្នាំម្ភៃឆ្នាំ ឬហាសិបឆ្នាំនោះទេត្រូវតែនៅបន្តចងចាំ បើចងចាំប្រវត្តិសាស្រ្តហើយត្រូវតែចងចាំអ្នកដែលបានរួមដំណើរក្នុងប្រវត្តិសាស្រ្ត ដោយមិនត្រូវទុកចោលនោះទេ ដែលនេះជាការផ្ដល់នូវកិត្តិយសដល់អតីតយុទ្ធជនទាំងអស់។

សម្ដេចធិបតី គូសបញ្ជាក់ថា មិនមែនចាកចេញពីជួរហើយ រដ្ឋាភិបាលមិនបន្តគិតគូរនោះទេ គឺនៅតែបន្តជួយជ្រោមជ្រែងបន្ថែមទៀតដល់អ្នកដែលបានចូលនិវត្តន៍មុន ហើយនេះគឺជាការតបស្នងមួយ មិនដូចមជ្ឈដ្ឋានខ្លះលើកឡើងថា រដ្ឋាភិបាលទុកអតីតយុទ្ធជន និងអតីតមន្ត្រីរាជការចោលនោះទេ។

បន្ថែមពីនោះ សម្ដេចបានថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កើតចលនាសាងសង់ផ្ទះបន្តជូនអតីតយុទ្ធជន ដែលខ្វះខាតនៅតាមបណ្ដាខេត្តនានា ក៏ដូចជាបង្កើតនូវភូមិសន្តិភាពមួយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង