**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ**សម្តេចធិបតី៖ កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍**រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុ នៅជំហានទី៣ ជិត១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩**សម្ដេចធិបតី៖ យើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ

សម្ដេចធិបតី ណែនាំឲ្យអភិបាលខេត្ត ផ្ដល់ដីសម្រាប់ធ្វើស្នាក់ការសមាគមអតីតយុទ្ធជន ព្រោះមិញថានៅសល់ ១២ខេត្តមិនទាន់មានស្នាក់ការ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១នៃសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់អភិបាលខេត្តត្រូវផ្ដល់ដីសម្រាប់កសាងស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ខេត្តណាដែលមិនទាន់មានស្នាក់ការ ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា «សូមបណ្ដារាជធានី-ខេត្តសូមបន្តជួយផ្ដល់ដីដល់សមាគមអតីតយុទ្ធជនដើម្បីធ្វើស្នាក់ការ ព្រោះមិញថានៅសល់១២ខេត្ត។ ទីស្នាក់ការនេះ អត់យកទៅធ្វើទ្រព្យសម្បត្តិឯកឧត្តម គន់ គីម ទេ គឺធ្វើសម្រាប់ស្នាក់ការផ្ដល់សេវា និងទំនាក់ទំនងជូនអតីតយុទ្ធជន ហើយអតីតយុទ្ធជនគឺបន្តរហូត អ៊ំពូមីងនៅទីនេះនៅជាកងទ័ពនៅឡើយ តែទៅមុខនឹងក្លាយទៅជាអតីតយុទ្ធជនដូចគ្នាទេ»។

សម្ដេចធិបតីក៏បានណែនាំអភិបាលខេត្តជួយធ្វើចលនាសប្បុរសជនតាមមូលដ្ឋាន សម្រាប់ជួយទ្រទ្រង់ដល់សមាគមអតីតយុទ្ធជនទៀតផងដែរ ខណៈចំនួនអតីតយុទ្ធជនកាន់តែកើនឡើង ហើយមានតម្រូវការរៀងរាល់ខែរាល់ឆ្នាំ។

សម្ដេចធិបតីបានបន្តថា ការជួយកសាងផ្ទះជូនអតីតយុទ្ធជនក៏ត្រូវធ្វើបន្ត ប៉ុន្តែនៅពេលធ្វើផ្ទះជូនអតីតយុទ្ធជនលើកក្រោយៗ សូមធ្វើបង្គន់អនាម័យជូនពួកគាត់ផង។ ការធ្វើផ្ទះ និងការផ្ដល់ដីជូនដល់អតីតយុទ្ធជន គឺជាគោលនយោបាយមួយធំណាស់។ ចំពោះអតីតយុទ្ធជនដែលខ្វះខាតខ្លាំងជាងគេ គឺត្រូវផ្ដល់អាទិភាពធ្វើផ្ទះឱ្យគាត់មុនគេ។ សម្ដេចបន្តទៀតថា រាជរដ្ឋាភិបាលនឹងព្យាយាមដើម្បីពង្រីកលទ្ធភាពឱ្យបានកាន់តែច្រើន ធ្វើយ៉ាងណាឱ្យមានតម្លាភាពប្រសើរឡើង ។

បើតាមឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា ចំពោះការសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា គឺបានទទួលជំនួយសាងសង់ ហើយក៏កំពុងសាងសង់នៅតាមខេត្តមួយចំនួនហើយ រួមមាន៖ បាត់ដំបង បន្ទាយមានជ័យ (សាងសង់រួចរាល់) កំពង់ចាម កំពង់ឆ្នាំង (កំពុងសាសសង់) ព្រះវិហារ សៀមរាប ត្បូងឃ្មុំ កំពង់ធំ ស្វាយរៀង កំពង់ស្ពឺ និងកំពត។ ក្រៅពីនេះ នៅសល់១២ខេត្តទៀតដែលមិនទាន់មានដីសម្រាប់សាងសង់ស្នាក់ការ និងការឧបត្ថម្ភសាងសង់ស្នាក់ការនៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង