ប្រធានសមាគមក្រុមការងារ១០០រាត្រី និងប្រធានអង្គការមេត្តាធម្មជាតិ ជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដើម្បីរៀបចំបង្កើតសហគមន៍ទំនើបនៅតំបន់អារ៉ែង
ភ្នំពេញ៖ លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី និង លោក ម៉េង ហេង ប្រធានអង្គការមេត្តាធម្មជាតិ ព្រមទាំងសហការី នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំបង្កើតសហគមន៍ទំនើបនៅតំបន់អារ៉ែង ក្នុងទិសដៅធ្វើយ៉ាងណាជំរុញសហគមន៍ទំនើបលើដំណាំស្រូវនៅតំបន់អារ៉ែង សម្រួលជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ។