**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៣

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៣ ឆ្នាំ២០២៤ មានភាពយន្តចំនួន១៥៣ចំណងជើង មកពីប្រទេសចំនួន៤៣ និងមានផលិតករបរទេសចំនួន៥០នាក់ចូលរួម។

លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា នៅឆ្នាំ២០២៣ មានក្រុមហ៊ុនផលិតភាយន្តបរទេស៤០ក្រុម បានស្នើមកថតនៅកម្ពុជា ដែលកត្តានេះបានជះផលវិជ្ជមានដល់សេដ្ឋកិច្ចជាតិ និងជាការផ្សព្វផ្សាយនូវសក្តានុពលបេតិកភណ្ឌវប្បធម៌ជាតិរបស់កម្ពុជា។

ការថ្លែងនេះរបស់លោកបណ្ឌិតបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  ដោយមានការអញ្ជើញចូលពីសំណាក់លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម ខៀវ កាញារិទ្ធ សមាជិករដ្ឋសភានិងលោកជំទាវ ឯកឧត្តម លោកជំទាវតំណាងក្រសួងស្ថាប័ននានា ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូត តំណាងអង្គការស្ថាប័នអន្តរជាតិព្រមទាំងសិល្បៈករ សិល្បៈការីទាំងជាតិ និងអន្តរជាតិជាច្រើនកុះករ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ហៅកាត់ថា CIFF លើកទី១៣ នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី មានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា CIFF លើកទី១៣ នឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងវិស័យភាពយន្តរបស់កម្ពុជា។ សម្រាប់ឆ្នាំនេះមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៣ មានភាពយន្តចំនួន១៥៣ចំណងជើង មកពីប្រទេសចំនួន៤៣ និងមានផលិតករបរទេសចំនួន៥០នាក់ចូលរួម ។

លោកជំទាវបណ្ឌិតសភាចារ្យ បានរម្លឹកថា កាលពីឆ្នាំ២០២៣ មានក្រុមហ៊ុនផលិតភាយន្តបរទេស៤០ក្រុម ស្នើមកថតនៅកម្ពុជា ដែលកត្តានេះបានជះផលវិជ្ជមានដល់សេដ្ឋកិច្ចជាតិ និងជាការផ្សព្វផ្សាយនូវសក្តានុពលបេតិកភណ្ឌវប្បធម៌ជាតិរបស់កម្ពុជា ពិសេសរួមចំណែកទាក់ទាញភ្ញៀវទេសចរនានាមកទស្សនានៅប្រទេសកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានបន្តព្យួរនូវការអនុវត្តកាតព្វកិច្ចពន្ធដល់ផលិតករក្នុងស្រុកចាប់ពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៨ និងបានដាក់ចេញនូវលក្ខខណ្ឌអនុគ្រោះសម្រាប់លើកទឹកចិត្តដល់ផលិតករភាពយន្តបរទេសដែលមកថតនៅកម្ពុជាផងដែរ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានសិល្បៈភាពយន្តបង្ហាញថា ឆ្នាំ២០២៣វិស័យឧស្សាហកម្មភាពយន្តបានផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិប្រមាណជាង១៥លានដុល្លារ ដែលបានមកពីការទិញសំបុត្រចូលទស្សនាភាពយន្តរបស់ប្រជាជនជាង៤លាននាក់។ ក្រៅពីនេះ វិស័យឧស្សាហកម្មភាពយន្តដែលមានដូចជា ការផលិតភាពយន្ត ការចែកចាយភាពយន្ត និងរោងភាពយន្តបានផ្តល់ការងារក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដល់ប្រជាជន ជាពិសេសយុវជនប្រមាណជាង៧.០០០កន្លែងផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានស្វាគមន៍ លោកជំទាវបណ្ឌិត ជា សេរី អគ្គទេសាភិបាលធនាគារជាតិកម្ពុជា ដែលបានធ្វើជាអភិបាលកិត្តិយសនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជានាឆ្នាំនេះ ដែលការចូលរួមនេះបានបង្ហាញនូវការគំាទ្រយ៉ាងមោះមុតសំដៅជំរុញលើកកម្ពស់ការយល់ដឹង ព្រមទាំងសារៈសំខាន់នៃឧស្សាហកម្មភាពយន្តដើម្បីរួមចំណែកដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព។ លោកជំទាវបានបន្តថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិស្ថានភាពយន្តដ៏សំបូរបែប និងរស់រវើកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ ក្នុងការជុំរុញព្រះរាជាណាចក្រកម្ពុជា ជាដែនដីស្វាគមន៍ការថតភាពយន្តជាតិ និងអន្តរជាតិ ព្រមទាំងជួយលើកកម្ពស់កិតិ្តនាមកម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងបរិបទសុខសន្តិភាព  ស្ថេរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត ក្រោមគោលនយោបាយឈ្នះឈ្នះ។

សូមបញ្ជាក់ជូនថា ឆ្នាំនេះគឺ ជាឆ្នាំទី១៣ ដែលមហោស្រពភាពយន្តអន្តរជាតិកម្ពុជារៀបចំឡើង ហើយបានក្លាយជាព្រឹត្តិការណ៍ភាពយន្តដ៏ធំបំផុតក្នុងប្រទេស និងតំបន់អាស៊ាន ដែលមានភាពយន្តសរុបជិត២០០ចំណងជើង មកពី៤១ប្រទេសបានចូលរួមចាក់បញ្ចាំងរយៈពេល០៥ថ្ងៃនៅលើផ្ទាំងសំពត់សនៃរោងភាពយន្តជាច្រើនក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង