**កម្ពុជា ថ្លែងអំណរគុណថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងផ្លូវការជាកិត្តិយស ជូននាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ**នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម**កម្ពុជា-ថៃ សម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ**កម្ពុជា-ថៃ ចុះហត្ថលេខាលើឯកសារចំនួន៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ**អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប**កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់**សម្តេចធិបតី ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក

ឧក្រិដ្ឋជន ស្រី ស៊ីណា ត្រូវបានចោទ២សំណុំរឿងផ្សេងគ្នា ដោយក្នុងមួយសំណុំរឿងៗប្រឈមការជាប់ពន្ធនាគារ ១០-១៥ឆ្នាំ ហើយទោសនេះនឹងត្រូវបូកសរុបបញ្ចូលគ្នា

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញមកបញ្ជាក់ថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ឧក្រិដ្ឋជនអតីតឧកញ៉ា ស្រី ស៊ីណា នឹងជាប់គុកត្រឹមតែពី១០ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យការមានភាន់ច្រឡំប៉ុណ្ណោះ ខណៈករណីនេះត្រូវបានចោទប្រកាន់ ២សំណុំរឿងផ្សេងគ្នា ហើយសំណុំរឿងនីមួយៗប្រឈមការជាប់ពន្ធនាគារពី១០ទៅ១៥ឆ្នាំ ដែលទោសនេះនឹងត្រូវបូកសរុប។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នេះរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងយុត្តិធម៌។

ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ ក៏បានសម្តែងការខកចិត្តចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលបានយកឃាតកម្មសម្លាប់ម្ចាស់បំណុល នៅខេត្តកណ្តាល ទៅប្រៀបធៀបជាមួយនឹងករណីឃាតកម្មបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា ជាការបំភ្លៃការពិតបង្កើតឱ្យមានការភាន់ច្រឡំ និងបញ្ឆេះការឈឺចាប់នៅក្នុងសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការទទួលខុសត្រូវ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ យើងខ្ញុំក៏មានការខកចិត្តចំពោះអ្នកឆ្លៀតឱកាសមួយចំនួន ដែលដើម្បីផលប្រយោជន៍សួនតួរបស់ខ្លួនធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលនាំឱ្យមានការភាន់ច្រឡំ ក្នុងចំណោមមហាជន ក៏ជាបំភ្លៃការពិតទាំងស្រុងដោយគ្មានការទទួលខុសត្រូវ ទី១៖ការលើកឡើងថា ករណីនេះជាប់គុកតែពី១០ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យមានការភាន់ច្រឡំ តាំងពីថ្ងៃទី១ ព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺបានបញ្ជាក់យ៉ាងច្បាស់ឈ្មោះនេះ បានចោទប្រកាន់២សំណុំរឿងដាច់ដោយឡែកពីគ្នា មានន័យថាសាលក្រមពីរដាច់ដោយឡែកពីគ្នា»។
ត្រង់ចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា បើសាលក្រមមួយអាចមានទោសរហូតដល់១៥ឆ្នាំ តើយើងអាចនិយាយថាជននេះអាចមានទោសត្រឹម១៥ឆ្នាំអត់? បើមានសាលក្រមចំនួនពីរ ដូច្នេះឯកឧត្តមសូមស្នើសុំថា ការលើកឡើងនេះតែមួយជ្រុង ហើយបន្ទរតាមគ្នា ហើយការបន្ទរតាមគ្នានេះចេះតែធ្វើបន្តទៅទៀតបង្កើតឱ្យមានការភាន់ច្រឡំកាន់តែខ្លាំង ទោះបីជាមានសេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលដំបូងរាជធានីភ្នំពេញ ក៏ដោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលជាការពិតលើទិដ្ឋភាពច្បាប់ ករណីនៃការបាញ់ប្រហារត្រូវបានចោទប្រកាន់ក្នុងពីរសំណុំរឿងដាច់ដោយឡែកពីគ្នា ហើយសំណុំរឿងនីមួយៗ អាចប្រឈមនឹងការដាក់ពន្ធនាគារពី១០ទៅ១៥ឆ្នាំ ដូច្នេះ សូមស្នើសុំម្តងហើយម្តងទៀត ជូនដល់អ្នកសារព័ត៌មាន និងបងប្អូនជនរួមជាតិដែលលេងបណ្តាញសង្គម មេត្តាជួយផ្សព្វផ្សាយព័ត៌មាន ឱ្យបានពិតប្រាកដ និងឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងការភាន់ច្រឡំក្នុងចំណោមសាធារណជន។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងអំណរគុណចំពោះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបំបែកសំណុំរឿងជាពីរ ចំពោះករណីឧក្រិដ្ឋជន ស្រី ស៊ីណា។ ការបំបែកសំណុំរឿងជាពីរបែបនេះ នឹងនាំឱ្យឧក្រិដ្ឋជន ស្រី ស៊ីណា ទទួលរងទោសជាប់ពន្ធនាគាររយៈពេលវែង។

សូមរំលឹកថា កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា ក្នុងសំណុំរឿងចំនួន២ដាច់ពីគ្នា នៅក្នុងបទល្មើសចំនួន៣ រួមមាន៖ បទឃាតកម្ម, បទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធខុសច្បាប់។

នៅក្នុងសំណុំរឿងចំនួន២នេះ ជនល្មើស ស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន២ដាច់ដោយឡែកពីគ្នាដែរ។ តាមមាត្រា ១៩៩ ក្នុងក្រមព្រហ្មទណ្ឌ ជនល្មើសអាចជាប់ទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា ២៧ និងមាត្រា ១៩៩ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដែលជនល្មើសអាចជាប់ទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ។ ក្រសួងយុត្តិធម៌កម្ពុជាបានពន្យល់ថា ការមិនស្រូបទោសលើសំណុំរឿងទាំង២នេះបញ្ជូលគ្នា គឺដើម្បីធានាដល់គោលការណ៍ «សមទណ្ឌោ» ទៅតាមច្បាប់កម្ពុជាចំពោះករណីបាញ់ប្រហារដ៏សាហាវនេះ។

សូមបញ្ជាក់ថា គោលការណ៍នៃការស្រូបទោសជាវិធានការមួយដែលគេប្រើក្នុងការប្រកាសទោសរួមនៃបទល្មើសត្រួតគ្នាក្នុងព្រំដែននៃអតិបរមាស្របច្បាប់ដែលត្រូវអនុវត្តលើបទល្មើសនីមួយៗ។ តាមក្រសួងយុត្តិធម៌ ក្នុងករណីមានការស្រាវជ្រាវរកឃើញភស្តុតាងថ្មីបន្ថែមដែលធ្វើឱ្យប្រែប្រួលអង្គហេតុ និងបទចោទប្រកាន់ ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះមានសិទ្ធិអំណាចកែប្រែបទចោទប្រកាន់ទៅតាមនីតិវិធីច្បាប់បាន។ ទោះយ៉ាងណា ទម្ងន់ទោសលើអតីតឧកញ៉ា ស្រី ស៊ីណា នៅពេលនេះមិនត្រឹមតែកំពុងដុតកំហឹងប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាក៏កំពុងបង្កឱ្យមានក្តីបារម្ភរីកកាន់តែធំឡើងនូវនិទណ្ឌភាពនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង