**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងទីស្ដីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកនៃអគ្គនាយកដ្ឋានជំនាញនៃទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីក្នុងរយៈពេល៩ខែកន្លងមក និងដើម្បីបន្តផ្តល់នូវដំណោះស្រាយដ៏សមស្រប ចំពោះសំណូមពរ និងបញ្ហាប្រឈមផ្សេងៗ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងការបំពេញការងារ ព្រមទាំងដើម្បីតម្រង់ទិសដៅអាទិភាពការងារ សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងរយៈពេល ៩ ខែកន្លងមក ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន។ ជាក់ស្តែង ប្រព័ន្ធនៃការបំពេញការងារកាន់តែប្រសើរឡើង ពិសេសការពិនិត្យ និងផ្តល់យោបល់លើឯកសារផ្សេងៗ កាន់តែមានគុណភាព និងមានល្បឿនកាន់តែលឿនជាងមុន ទោះបីនៅមានចំណុចមួយចំនួនទៀតដែលត្រូវបន្តកែលំអបន្ថែមក្តី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ជារួមបាននិងកំពុងស្ថិតក្នុងចលនការនៃដំណើរឆ្ពោះទៅរកគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមស្មារតីកំណែទម្រង់ដើម្បីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា កន្លងមក ដើម្បីផ្តល់នូវបរិយាកាសនៃការបំពេញការងារឱ្យកាន់តែល្អប្រសើរ និងមានផលិតភាពកាន់តែខ្ពស់ យើងបានខិតខំដោះស្រាយនូវការផ្គត់ផ្គង់សម្ភារៈ និងការបំពាក់ផ្សេងៗស្រមតាមលទ្ធភាពនៃថវិកា ដូចជាការជួសជុលកែលំអ និងការរៀបចំប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនជាដើម។ ទន្ទឹមនេះ ក្រៅពីការគិតគូរនិងផ្តល់នូវការលើកទឹកចិត្តមិនមែនហិរញ្ញវត្ថុ, ទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានរៀបចំ និងកំពុងដាក់ឱ្យអនុវត្តនូវប្រព័ន្ធនៃការលើកទឹកចិត្ត ដោយផ្អែកលើរបាយការណ៍ព័ត៌មានសមិទ្ធកម្ម (Performance Informed Report) ចំពោះមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន តាមរយៈការលើកកម្ពស់គុណភាពការងារ និងរបៀបរបបការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសង្កត់ធ្ងន់ថា ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព ពិសេសការបំពេញមុខងារស្នូល និងយុទ្ធសាស្រ្តគន្លឹះ ចាំបាច់ត្រូវមានការលើកទឹកចិត្ត ក្នុងកម្រិតមួយសមស្រប។ ប៉ុន្តែការផ្តល់នូវការលើកទឹកចិត្ត ចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយនឹងសមិទ្ធកម្មការងារ ព្រោះថាការលើកទឹកចិត្ត ដោយមិនមានសមិទ្ធកម្មការងារ គឺមិនអាចធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា យើងបានធ្វើកិច្ចការជាច្រើនទៀត ដោយរួមទាំងការរៀបចំពង្រឹងប្រព័ន្ធការងារ និងការកសាងសមត្ថភាពផងដែរ ពិសេសលើមុខងារស្នូលមួយចំនួន ដោយផ្សារភ្ជាប់នឹងការធ្វើបរិវត្តកម្មឌីជីថល។ ទន្ទឹមនេះ ទីស្តីការគណៈរដ្ឋមន្រ្តីក៏កំពុងរៀបចំអនុក្រឹត្យស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ខ្លួនឡើងវិញ ដោយឈរលើគោលការណ៍ពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ ស្របតាមបរិការណ៍ថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ សុខដុមនីយកម្ម និងនិរន្តរភាពស្ថាប័ន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានធ្វើការចែករំលែកជូនដល់ថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្រ្តីបានជ្រាបផងដែរ អំពីលទ្ធផលនៃការបំពេញទស្សនកិច្ចការងារទៅកាន់ប្រទេសអូស្រ្តាលី និងប្រទេសបារាំងនាពេលថ្មីៗនេះ ពិសេសពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ, តួនាទីភារកិច្ច, ប្រព័ន្ធការងារ, ការរៀបចំកិច្ចដំណើរការគណៈរដ្ឋមន្រ្តីនិងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី និងការពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ គោលនយោបាយ និងឯកសារផ្សេងៗ របស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីរបស់អូស្ត្រាលី និងអគ្គលេខាធិការដ្ឋានរដ្ឋាភិបាល និងក្រុមប្រឹក្សារដ្ឋរបស់ប្រទេសបារាំង។ ពិតណាស់ យើងមិនអាចចម្លងពីបរទេសទេ ប៉ុន្តែយើងអាចធ្វើការសិក្សាប្រៀបធៀប និងអាចដកស្រង់ពិសោធន៍ និងការអនុវត្តល្អៗ (Best practices) មួយចំនួន ដើម្បីធ្វើជាធាតុចូលក្នុងការរៀបចំវិភាគមុខងារ និងរចនាសម្ព័ន្ធឡើងវិញឱ្យសមស្រប ព្រមទាំងរៀបចំប្រព័ន្ធការងារឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យទីស្តីការគណៈរដ្ឋមន្រ្តីក្លាយជាស្ថាប័នមានសមត្ថភាព, វិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការបំពេញការងារប្រកបដោយគុណភាព, ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី អំពីទិសដៅអាទិភាពការងារ, ការរៀបចំប្រព័ន្ធការងារ, ភាពជាអ្នកដឹកនាំ, ការបណ្តុះបណ្តាលកសាងសមត្ថភាព និងគុណតម្លៃស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តបង្កើនសមត្ថភាពការងារជាប់ជាប្រចាំ សំដៅផ្តល់ការគាំទ្រដល់បេសកកម្មដ៏ឧត្តុង្គឧត្តមនិងជាប្រវត្តិសាស្រ្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង