រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរអង្គភាពជុំវិញខេត្ត និងប្រធាន អនុប្រធានមណ្ឌលសុខភាពមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទិ២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរអង្គភាពជុំវិញខេត្ត និងប្រធាន អនុប្រធានមណ្ឌលសុខភាពមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវសមាជិកសមាជិការក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី លោកលោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពនានា និងលោក លោកស្រីដែលត្រូវបានតែងតាំង និងផ្ទេរភារកិច្ច។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ប៉ែន លីណាត អភិបាលរងខេត្ត បានណែនាំអោយថ្នាក់ដឹកនាំមន្ទីរទាំងអស់ត្រូវបែងចែកភារកិច្ចជូនមន្ត្រីក្រោមឱវាតអោយត្រូវនិងចំណេះជំនាញ ជៀសវាងការរើសអើង ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង និងត្រូវបម្រើសេវ៉ាសាធារណជូនប្រជាពលរដ្ឋអោយបានសមស្របទៅតាមនិតិវិធី លប់បំបាត់សេវាគាប់ចិត្ត ត្រូវយកតម្លៃទៅតាមប៉ារ៉ែនសេវាដែលបានបិទផ្សាយនៅលើក្តាខៀនជូនដំណឹងតាមអង្គភាពច្រកចេញចូលតែមួយតាមបណ្តាក្រុងស្រុក និងនាំគ្នាថែរក្សាសុខសន្តិភាព ៕