**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា អញ្ជើញចូលរួមសន្និសីទអន្តរជាតិនៃតុលាការធម្មនុញ្ញសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ “ការការពារសិទ្ធិ និងការពិនិត្យធម្មនុញ្ញភាព” នាទីក្រុង St. Petersburg

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នាតុលាការធម្មនុញ្ញសហព័ន្ធរុស្សុី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទអន្តរជាតិនៃតុលាការធម្មនុញ្ញសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ “ការការពារសិទ្ធិ និងការពិនិត្យធម្មនុញ្ញភាព” នាទីក្រុង St. Petersburg ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងសន្និសីទអន្តរជាតិនាថ្ងៃនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន បានថ្លែងបទអន្តរាគមន៍ពិសេសចែករំលែកអំពីសមត្ថកិច្ចនិងពិសោធន៍របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការលើកកម្ពស់និងការការពារសិទ្ធិ និងសេរីភាពររបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងក្របខណ្ឌនៃការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ដោយផ្អែកលើរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ក្នុងនោះផងដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន ក៏បានលើកឡើងនូវករណីមួយចំនួនដែលក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានដោះស្រាយមានជាអាទិ៍៖ (១).ការការពារពលរដ្ឋខ្មែរពីការចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅ, (២).ការការពារនិងលើកស្ទួយសមភាពយេនឌ័រ និង(៣).ការការពារសិទ្ធិរស់រានមានជីវិត ដែលសុទ្ធតែជាការចូលរួមចំណែកក្នុងការការពារ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ជូនផងដែរថា សន្និសីទអន្តរជាតិប្រចាំឆ្នាំរបស់តុលាការធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី ត្រូវបានចាត់ទុកជាវេទិកាមួយដ៏មានសារៈសំខាន់ ក្នុងការជំរុញឱ្យមាននូវកិច្ចពិភាក្សាចម្រុះទាក់ទងនឹងរដ្ឋធម្មនុញ្ញ ជាពិសេសយន្តការនៃការការពារសិទ្ធិ និងសេរីភាព ស្របតាមរដ្ឋធម្មនុញ្ញជាធរមានរបស់ប្រទេសនីមួយៗ ហើយសន្និសីទអន្តរជាតិនេះ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅខែមិថុនា នាទីក្រុង St. Petersburg នៃសហព័ន្ធរុស្ស៊ី ៕

អត្ថបទដែលជាប់ទាក់ទង