**EU ផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំជិតមួយលានគ្រាប់ដល់អ៊ុយក្រែន**ហ្វាំងឡង់៖ គោលការណ៍រក្សាអព្យាក្រឹត មិនគួរត្រូវបានយកមកធ្វើជាដំណោះស្រាយបញ្ចប់ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន**តៃវ៉ាន់ អះអាងថា គ្មានទេដំណាក់កាលថ្មីនៃកិច្ចចរចាស្ដីពីការលក់អាវុធ ជាមួយអាមេរិក**លោក Kittiratt Na-Ranong ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលថៃ**ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអង់គ្លេសរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគលើកទី២ នៅរាជធានីភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជា**ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាតទៅ**អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង**ប្រទីបរបស់ក្រសួងការងារ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចខ្សែភ្លេីង**ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» របស់ក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រសួងការងារ ចេញញត្តិគាំទ្រ សម្តេចតេជោ និងថ្កោលទោសសកម្មជនជ្រុលនិយម**ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលក្រុងថាតុង ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត**ក្រសួងប្រៃសណីយ៍ និងក្រសួងសង្គមកិច្ច បង្ហាញលទ្ធផល នៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រួមគ្នា**អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការ បរិស្ថានដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤**អគារការិយាល័យរដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានបញ្ចប់ការសាងសង់រួចរាល់ ក្នុងគម្រោងជំហានទី១ និងប្រគល់ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់**ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍**ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញពិនិត្យ វឌ្ឍនភាពការងារ ដំឡើងប្រទីប ក្រសួងធនធានទឹក និង ឧតុនិយម ដើម្បីត្រៀម ចូលរួមអបអរសាទរក្នុង ព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជាពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ

កាកបាទក្រហមកម្ពុជា ទទួលអំណោយរបស់អ្នកឧកញ៉ា លី យូគៀក នូវសៀវភៅ “រៀនពីហ៊ុនសែនដើម្បជោគជ័យ” ចំនួន ២ពាន់ក្បាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលអំណោយរបស់អ្នកឧកញ៉ា លី យូគៀក នូវសៀវភៅ “រៀនពីហ៊ុនសែនដើម្បជោគជ័យ” ចំនួន ២.០០០ក្បាល។

ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) ដែលជាអ្នកនិពន្ធសៀវភៅខាងលើនេះ។

ក្នុងពិធីជួបសវនាការ និងទទួលអំណោយខាងលើនេះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា លី យូគៀក ដែលជាអ្នកឧបត្ថម្ភការបោះពុម្ពសៀវភៅដ៏មានសារៈសំខាន់ខាងលើនេះ។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា តែងតែបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះបានចំនួន ៤លើករួចមកហើយ សរុបថវិកាចំនួន ៦៥.០០០ ដុល្លារអាម៉េរិក។

ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការរងទី១ បានថ្លែងកោតសរសើរចំពោះ ឯកឧត្តមបណ្ឌិត ទូច សុឃៈ ដែលបាននិពន្ធសៀវភៅ “រៀនពីហ៊ុនសែនដើម្បីជោគជ័យ” នេះឡើង ដើម្បីជាប្រយោជន៍សម្រាប់អ្នកសិក្សាស្រាវជ្រាវ ជាពិសេសក្នុងស្រទាប់យុវជន ដែលគប្បីត្រូវសិក្សាស្វែងយល់ពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំយើង។ ជាក់ស្តែងសៀវភៅនេះមានមេរៀនចំនួន២៥ ដែលបានសរសេររំលេចពីជីវិតពិត គំរូវីរភាព ភាពបត់បែន ភាពច្បាស់លាស់ បទពិសោធន៍ជ្រៅជ្រះ ដែលថ្នាក់ដឹកនាំដ៏ឆ្នើមរបស់យើងគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានឆ្លងកាត់ការដឹកនាំប្រទេសជាតិយើងចាប់តាំងពីបាតដៃទទេ តស៊ូរំដោះប្រទេសជាតិពីរបបប៉ុលពត រហូតដល់ទទួលបានសុខសន្តិភាព ស្ថិរភាពក្នុងប្រទេស និងរៀបចំអ្នកបន្តវេន ដើម្បីធ្វើយ៉ាងណាឱ្យព្រះរាជាណាចក្រកម្ពុជាយើង នៅតែបន្តស្ថិតក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍមានចីរភាព។

ចំពោះសៀវភៅដ៏មានសារៈសំខាន់នេះ កាកបាទក្រហមកម្ពុជា នឹងបន្តចែកជូនដល់សាខារាជធានីខេត្តទាំង២៥, ក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា និងចែកជូនដល់សប្បុរសជនរបស់កាកបាទក្រហមកម្ពុជា។

លោកបណ្ឌិត ទូច សុឃៈ បានថ្លែងអំណរគុណយ៉ាងជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែលើកទឹកចិត្តដល់កូនខ្មែរគ្រប់រូប ជាពិសេសយុវជនឱ្យខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាជំរុញលើកទឹកចិត្តដល់អ្នកនិពន្ធដើម្បីបន្តកសាងស្នាដៃសម្រាប់ជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវគ្រប់ៗគ្នា។

លោកបណ្ឌិត ក៏បានប្រសាសន៍ថា នឹងនាំយកសៀវភៅនេះមកជូនកាកបាទក្រហមកម្ពុជា បន្ថែមទៀត ដើម្បីបានចែកចាយកាន់តែទូលំទូលាយ ជាពិសេសក្នុងជួរយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា៕

អត្ថបទដែលជាប់ទាក់ទង