ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការអនុវត្ត ស្ដីពីការចុះពិនិត្យវត្តមានស្នាក់នៅ របស់ជនបរទេស នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការអនុវត្តស្ដីពីការចុះពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាច្រើនរូប ។