ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ៤រូប ជារដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងការពារជាតិ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន៤រូប រួមមាន៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ ជារដ្ឋលេខាធិការ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា ជារដ្ឋលេខាធិការ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ីង មុន្នី ជាអនុរដ្ឋលេខាធិការ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ជាអគ្គនាយក នៃក្រសួងការពារជាតិ ៕